ស្ងាត់ៗ! អាលីហ្សា បង្ហាញរូបថត Pre Wedding ជាមួយអនាគតស្វា មីអនិកជន

0
163

គ្រាន់តែគូស្នេហ៍មកដល់ស្រុកខ្មែរភ្លាមតារាសម្តែងរូបស្រស់ អាលីហ្សា បានប្រញា ប់ដឹ ក​ដៃគូស្នេហ៍ទៅថត Pre Wedding ភ្លាមៗ ហើយតាមគម្រោងពួកគេនឹងរៀបចំពិធី​ពិ​សេ​​សនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ក្រោយពីទាក់ទងគ្នាមួយរយៈថ្មីៗនេះ អាលីហ្សា ទើបដាច់ចិត្តបង្ហាញមុខមាត់​គូស្នេ​ហ៍​ដែ​​លត្រូវបានគេដឹងថាជាអ្នករស់នៅសហរដ្ឋអាមេរិក។ អ្វីដែលចាប់អារម្មណ៍គ្រាន់​តែ​គូស្នេហ៍មកដល់ស្រុកខ្មែរភ្លាម អាលីហ្សា និង គូស្នេហ៍បានទៅថតរូប Pre Wedding។ មានការសរសើរថា អ្នកទាំងពីរពិតជាស្រស់ស្អាតស័ក្តិសមគ្នាខ្លាំងណាស់ ជាពិសេ​សអ​នាគតស្វាមីរបស់ អាលីហ្សា មិនត្រឹមតែសង្ហាទេថែមទាំងជាកូនអ្ន​កមានទ្រព្យធនផ​ងដែ​រ​។

បើតាមការបង្ហើបពីសំណាក់មិត្តភក្តិរបស់ អាលីហ្សា បានឱ្យដឹងថា អាលីហ្សា មានគ​ម្រោ​​ងនឹងរៀបចំពិធីរៀបការនៅថ្ងៃទី២២ ខាងមុខនេះហើយ។ ក្រោយរៀបកា​រនាងប្រ​ហែលជាចាកចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី ដោយពេលនេះ​នាងកំពុង​បំពេញសំណុំឯកសារដើម្បីទៅរស់នៅទីនោះ៕

Comments