ស្ងាត់ៗ៖ នេន ទុំ ប្រកាសលាអ្នកគាំទ្រមួយរយៈហោះទៅរកស៊ីនៅ…

0
93

ភ្នំពេញ៖ នេន ទុំ ជាតារាចម្រៀងរ៉េប ដែលត្រូវបានគេស្គាល់ទូលំទូលាយក្នុងសិល្បៈ តាំងពីលោកបង្ហាញខ្លួនធ្វើជាតារាចម្រៀងរ៉េបជាដៃគូរបស់ឌីជេ ឃ្លាំង អស់ពេលច្រើនឆ្នាំមកម្ល៉េះ។

ស្រាប់តែមុននេះលើបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ខណៈតារារូបនេះបង្ហោះ​សារ​លា​អ្នកគាំទ្រទៅវិញថា«ជំរាបសួរបាទ ជិតដល់ថ្ងៃពួកខ្ញុំត្រូវលាបងប្អូន១រយះសិនហើយ សុំទៅរកស៊ីនៅអូស្រ្តាលី២ ៣ខែសិនបាទ មានការអីInbox មកចុះសូមអរគុណ»។

យ៉ាងណាតាមរយៈសារខ្លីបង្កប់ន័យនេះ នេន ទុំ ក៏មិនបានបញ្ជាក់ផងដែរថានឹងទៅច្រៀ​ង​ ឬក៏ទៅបើកជំនួញអ្វីនោះទេ តែយ៉ាងណាមហាជនជាច្រើនក៏បានខមិនជូនពរឲ្យតារារូបនេះទទួលបានជោគជ័យគ្រប់ភារកិច្ចផងដែរ។

Comments