អាចទេ! ទស្សនិកជនទទូចចង់​ឃើ​ញ​ ព្រាប សុវត្ថិ និង សុខ ស្រីនាង ច្រៀ​ងចម្រៀងរួមគ្នា

0
270

ប្រិយមិត្តពិតជាបានស្គាល់បច្បាល់រួចកមហើយ តារាចម្រៀងស្រី សុខ ស្រីនាង ម្ចាស់ប​ទ​«ហត់ទេស្រលាញគេម្នាក់ឯង» ដែលមានរូបសម្រស់ស្រស់ស្អាត និងសំឡេងពិរោះ ជា​មួយនឹងបទពិសោធ៍ផ្នែកសិល្បៈមិនតិចឆ្នាំឡើយ។

ថ្មីនេះផងដែរតារាស្រីរូបនេះកំពុងមានទីផ្សារខ្លាំងដោយសារសមត្ថភាពរបស់នាងដែលអា​ច​ច្រៀង និងសម្តែងបានយ៉ាងល្អ។ មុននេះបន្តិច សុខ ស្រីនាង បានបង្ហោះរូប​ក្រៅឆា​កជាមួយកំពូលតារាចម្រៀងប្រុសប្រចាំព្រះរាជាណាចក្រកម្ពុជា គឺលោក ព្រាប សុវត្ថិ ដែលបង្កឲ្យប្រិយមិត្តជ្រួលច្របល់ជាខ្លាំង។

គួររំលឹកឲ្យដឹងដែរថា តារាស្រីរូបនេះបានចូលផលិតកម្មហង្សមាស អស់ជា​ង២ឆ្នាំមក​ហើ​យ ដោយឡែកនាងពុំធ្លាប់បានចាប់ដៃគូច្រៀងជាមួយកំពូលតារាចម្រៀ​ងប្រុ​ស​លោ​ក ព្រាប សុវត្ថិ ម្តងណាឡើយ។ ពេលដែលឃើញរូបគូបែបនេះ ប្រិយមិ​ត្តអ្នក​​​គាំទ្រ​ជា​ច្រើ​នបានទទូចសុំឲ្យអ្នកទាំងពីរចាប់ដៃគូគ្នាច្រៀង ព្រោះពួកគេចង់​ឃើញស្នាដៃថ្មីៗ​រប​ស់អ្នកទាំងពីររួមគ្នា៕

Comments