ខូចតម្លៃស្រ្តីអស់៖ ស្រីស្រុកស្នំ សៀម​រាប ខឹងប្តីលែង ផឹកស្រា​ទាល់ក្ស័យសង្ខារហ្មង

0
375

ភ្នំពេញ ៖ ម្សិលមិញនេះករណីស្រ្តីមេម៉ាយប្តី២ វ័យ ៣៤ឆ្នាំ ម្នាក់ បានស្លាប់ក្នុង​បន្ទប់ជួល​ក្រោមការសោកស្តាយជាពន់ពេកពីក្រុមគ្រួសារ ខណៈដើម​ហេតុត្រូវអ្នកជិត​ខាងបង្ហើបថា ផឹកស្រាជាប្រចាំ ដ្បិតនាងមានវិបត្តិផ្លូវចិត្តក្រោយលែងលះប្តី និងមានកូនតូចៗពីរនាក់ក្នុងបន្ទុកថែមទៀតផង ដែលនាងមានស្រុកកំណើត​នៅភូមិស្រី​ស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ប្រភពពីកន្លែងកើតហេតុភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យក៏បាន​បញ្ជាក់ថាមេម៉ាយរូបស្រស់នាម ពន្លក ចិន្តា ដែលស្លាប់នេះ នាងបានមកជួល​បន្ទប់​ស្នាក់​ទើបតែ២ខែប៉ុណ្ណោះ ប៉ុន្តែជារៀងរាល់ថ្ងៃគេតែងឃើញនាងផឹកស្រា រហូតដល់​ថ្ងៃកើតហេតុប្រទះឃើញសាកសពដេកស្លាប់យ៉ាងអាណោចអាធម។ ជាមួយគ្នា​នឹងសេចក្តីស្លាប់ហាក់ចុះចាញ់នឹងជីវិតដូចនេះ ក៏ត្រូវបានអ្នកលេង​បណ្តាញសង្គមមួយ​ចំនួនបានបង្ហាញពីសម្តីស្តីបន្ទោសគួរពិចារណាថា «ក្នុងនាមជាម្តាយគេមិនត្រូវ​យ​កស្រា​​ដឹកមុខរហូតស្លាប់ខ្លួន ចុះអនាគតកូនទៅយ៉ាងណា? បងប្អូនស្រ្តីពេលបែកបាក់​គ្រួ​សារ​មុនសម្រេចគិតខ្លីសុំដឹងពីចំណុចនេះផង»។

Comments