មិនគួរឲ្យជឿ ៖ ពេល ខាន់ ជេមស៍ លេង​ម៉ូដខោបែបនេះ សង្ហា​មើល​លែង​ចង់ស្គាល់

0
447

ភ្នំពេញ ៖ ប៉ុន្មានថ្ងៃមកនេះ​វីដេអូខ្លី​ ស្រែកច្រៀង​បទ «កំហុស» ពីតារាប្រុស​សម្តីថ្នម ខាន់ ជេមស៍ បង្ក​ការភ្ញាក់​ផ្អើល​ដល់អ្នកគាំទ្រ​យ៉ាងខ្លាំង ខណៈបទ​នេះ​ទាល់តែលោកដោះអាវ​ខ្ទេចខ្ទី​ទើបស្រែក​ដល់តុង​ ក្រោមទឹកដៃ​និពន្ធ​កវី​ល្បីយូរឆ្នាំ សួន ពិសិដ្ឋ តែមកដល់ល្ងាច​នេះ​ ខាន់ ជេមស៍ បានធ្វើឲ្យ​អ្នកលេងបណ្តាញសង្គម​ចាប់អារម្មណ៍ជាថ្មី​ក្នុងសម្លៀក​បំ​ពាក់​​លេង​ម៉ូដខោ​យ៉ាង​ប្លែកខុសរាល់ដង។

ក្នុងឈុតលេងស្ទីលខោជើងធំជំនុំ​ក្នុងហ្វូង​មនុស្ស​ជាច្រើនម្ចាស់បទ «ស្តាយ​ក្រោយ» ឈរ​យ៉ាង​​​ក្លាហាន​គ្មានតក់ស្លុត​ព្រមសារខ្លី​រំលេចការងារ​មមាញឹកលើ​គណនីហ្វេស​ប៊ុកថា «ទើបតែ​ចប់ភារកិច្ច»។ រំពេចពីលេចរូបភាពប្រៀប​បាន​ចាំ​ទឹកភ្លៀង​នាខែប្រាំង​ អ្នកគាំទ្រ​ជាច្រើន​បានលួចសរសើរ​ក្នុងនាម​ជាអាយដលខ្លួនដោយសម្តីពិតថា «ស្អាត​មិនធម្មតា បង ជេមស៍» គ្រាដែល​ម្ចាស់គណនីខ្លះ​ក៏​ខមិន​ដោយភ្ញាក់​ផ្អើលថា «ជេមស៍ មែនអត់? សង្ហា​មើល​លែងចង់ស្គាល់»។

Comments