គាំទ្រទេ? ៖ ស្នងការ​ ស ថេត ប្រកាសបើកភ្លើងខៀវ ឲ្យរិះគន់ ​មន្រ្តីអសកម្ម និងប្រើ សម្តីថ្លោស តាមហ្វេសប៊ុក

0
274

ភ្នំពេញ ៖ លើទំព័រហ្វេសប៊ុក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» បានប្រកាស​ធ្វើឲ្យ​អ្នកលេងហ្វេសប៊ុកអរ​ស្ទើរហោះ ដោយអាច​ឲ្យមហាជន​ចូលខមិន​ពីភាពអសកម្មនានា​របស់​​មន្រ្តីសមត្ថកិច្ចតាមរយៈខមិនលើ​ហ្វេសប៊ុក​របស់​ ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំ​ពេញ នេះផ្ទាល់ ដោយសំណេរថា «ក្នុងករណីបងប្អូនប្រជាពលរដ្ឋជួបបទល្មើសផ្សេងៗ​ ដូចជាករណី​ លួច​ ឆក់​ ប្លន់​សូមបង​ប្អូនអញ្ជើញ​ទៅដាក់ពាក្យបណ្តឹងនៅតាមប៉ុស្តិ៍នគរ​បាលនៃកន្លែងកើតហេតុ​ ដើម្បីងាយ​ស្រួល​ដល់​សមត្ថកិច្ចក្នុងការស្រាវជ្រាវរកមុខសញ្ញា​ និងចាប់ជនល្មើស​មកផ្តន្ទា​ទោសតាមច្បាប់»។

យោងតាមការប្រកាស​ពីអង្គភាព​ដែលគេស្គាល់ថា​មានលោក ស ថេត ជាថ្នាក់ដឹកនាំ​ផងនោះ មានខ្លឹមសារ​គួរសាទរ អស់បារម្ភ និងគួរព្រឺព្រួច​ដល់មន្រ្តី​អសកម្មមួយចំនួន​តូចប្រភពក៏បានបន្តសង្កត់ធ្ងន់ថា «បើក្នុងករណីមានមន្រ្តីរូបណា​ មិនទទួលពាក្យប្តឹង​ ឬប្រើពាក្យសំដីមិនសមរម្យ​ លោកអ្នកអាចចូលខំមិនក្នុងផេកនេះបាន យើ​ងខ្ញុំរីករាយក្នុង​ការទទួលយកព័ត៌មានពិតពីបងប្អូនប្រជាពលរដ្ឋ​»។

Comments