ស្អាតទេបងប្អូន? ៖ ចន ច័ន្ទលក្ខិ​ណា ទម្លាយរូបភាពពីក្មេង ផ្អើល​អ្នកគាំទ្រ​ចូល

0
212

ភ្នំពេញ ៖ រូបភាព​ប៉ុន្មានសន្លឹក ដែលទម្លាយលើគណនីតារាសម្តែងស្រីល្បីច្រើនឆ្នាំ និងជា​ប្រធាន​សមាគមសិល្បករខ្មែរ ចន ច័ន្ទលក្ខិណា បានធ្វើឲ្យអ្នកលេង​បណ្តាញសង្គម​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ដ្បិត​រូបភាព​ទាំងនោះ​ជារូបកាលពីកុមារភាព​របស់​តារាស្រីសម្បូរទេព​កោសល្យ​មិនចេះ​អស់ រូបនេះ​ ដែលព្រម​ជាមួយការ​បង្ហាញរូបក្នុង​កំឡុង​ពិធីមង្គល​ជ័យ​សាច់​ញាតិ​ ដែលមាននាទី​ជា​កូនអណ្តើកដ៏ស្រស់ស្អាត​នោះ ប្រធានសមាគម​ដែលត្រូវ​អ្នកសិល្បៈគោរព គាំទ្រ ស្រលាញ់​ រូបនេះក៏បានរំលេច​ជាសារខ្លី​សួរ​ដល់​មហាជនភ្លែតថា «ស្គាល់ទេ ?»។

រំពេចពីរូបភាព​ដ៏កម្រត្រូវ​បាន​បែកធ្លាយទម្លាយ​លើ​ហ្វេសប៊ុកបែបនេះ ឆ្លើយតបនឹង​សំណួរ​សួរ​ដល់អ្នកគាំទ្រ ក៏ត្រូវ​ពួកគេ​ចំណាំបាន​ ចូលខមិនស្គាល់គ្រប់គ្នា គ្រាដែល​តារាសម្តែង​សម្ញែង​ឈ្មោះ នាមពិរោះ គន់ រៀមរតនៈ បាន​លើកភ្លែតទំនង​ជាពេញចិត្ត​ខ្លាំងថា «ឃ្យូត​តាំងពីតូច ម្ចាស់បងសំលាញ់ខ្ញុំ» ឯម្ចាស់គណនីឈ្មោះ តី៚ តី៚ បាន​ពោលឡើង​បែបភ្ញាក់ផ្អើលថា «មុខមិនប្រែប្រួលសោះ idol»។

Comments