រឭកជីតាពេក ៖ ចៅស្រីច្បង​សម្តេ​ច​តេជោ ខំស្កាត់ពីបារាំងមកជួប​ដល់​ហុងគ្រី

0
84

ហុងគ្រី ៖ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះរូបថតជាច្រើនសន្លឹក ជាមួយចៅស្រីបង្កើតរបស់សម្តេច និងបានបញ្ជាក់ថា ដោយសារការនឹករលឹកជីតាពេក ចៅស្រីដែលកំពុងសិក្សានៅប្រទេសបារាំង ខំជិះយន្តហោះស្កាត់មកជួបសម្តេចនៅប្រទេសហុងគ្រី ទីដែលសម្តេចកំពុងបំពេញទស្សនកិច្ចផ្លូវការ។

សម្តេចតេជោ ប្រមុខដឹកនាំនាវាកម្ពុជា ក៏បានរំលេចនូវទឹកចិត្តស្រលាញ់ថា «ចៅស្រីខ្ញុំនឹកជីតាពេកខំជិះយន្តហោះមករង់ចាំជីតា នៅប្រទេសហុងគ្រី។ ព្រឹកនេះនាំចៅចូលក្នុងគណៈប្រតិភូសំដែងការគួរសម ជាមួយប្រធានាធិបតី និងប្រធានសភាហុងគ្រី ដើម្បីឲ្យចៅស្គាល់ពីរបៀបធ្វើការ របស់ថ្នាក់ដឹកនាំប្រទេស»។

Comments