ភ្នំពេញ៖ ក្រោយពីបទថ្មី «ពលី» របស់ ថេណា បានបង្ហោះលើបណ្ដាញសង្គមភ្លាម សន្ទុះនៃការគាំទ្ររបស់ប្រិយមិត្ត ពិសេសមិត្តៗយុវវ័យ កាន់តែស្ទុះឡើងភ្លែតតែម្ដង។ រំពេចនោះដែរ កំពូលតារាចម្រៀងស្រីលំដាប់ជួរមុខអ្នកនាង ពេជ្រ សោភា ក៏បានចែកចាយបន្តបទចម្រៀងមួយបទនេះដែរ។

ប៉ុន្តែអ្វីដែលប្លែក លើទឹកចិត្តចែករំលែកពីកំពូលតារាចម្រៀង ពេជ្រ សោភា ចំពោះ បទ (ពលី) ដែលមិនមែនជាទឹកដមសំឡេងនាងនោះ គឺនាងបានសរសេរសារ ថា «ដូចសាច់រឿងខ្ញុំកាលមុនខ្លាំងណាស់ តែពេលនេះអត់ចឹងទៀតទេ ខ្ញុំស្រលាញ់ខ្លួនណាស់»។ ដូនេះឃើញពីការលះបង់គ្រប់យ៉ាង របស់មនុស្សស្រីម្នាក់ ជូនទៅមនុស្សប្រុសជាទីស្រលាញ់ តែលទ្ធផលផ្ទុយមកវិញបាន ត្រឹមទឹកភ្នែកប៉ុណ្ណោះ៕