ភ្នំពេញ​៖ ក្នុង​ចំណោម​វត្តមាន​តារាចម្រៀង​តារាសម្តែង​ល្បី​ដែល​ត្រូវ​បាន​ អញ្ជើញ​ចូល​រូមវេទិកាថ្នាក់​ជាតិ​លើក​ទី​២ ស្តី​ពី ការការពារ និង​កា​រ​អ​ភិ​រ​ក្ស​ធ​ន​ធានធម្មជាតិ នៅ​ព្រឹកថ្ងៃទី​២២ខែសីហានៅ​វិមានសន្តិភាព​។​ កំពូលតារាច​ម្រៀង​ពី​រ​ដូង លោ​ក ព្រាប សុវត្ថិនិង អ្នកនាង មាស សុខសោភា ក៏​បាន​ផ្តល់​កិតិយស់​ជាពិសេស ពីសម្តេច​អគ្គមហាសេនាបតីតេជោរ ឲ្យ​ឡើងមាន​យោ​ប​ល់ និង​ការស្នើសុំ​ពាក់​ព័​ន្ធ​និង​ប្រធានបទ។

វត្តមាន​កំពូល​តារាចម្រៀង​តារាសម្តែងល្បី​ៗ មាន​អ្នកនាង ចន ច័ន្ទលក្ខិណា​​​​លោក ហេង ឡុង  ឳក សុគន្ធកញ្ញា មាស សុខ​សោភា ​ព្រាប សុវត្ថ នាយ កុយ  អ៊ៀង ស៊ីធុល ឌួង ហ្សូរីដា រួម​នឹង​វត្តមាន​ ធី សុវណ្ណថា ងារនាង​ជួបប្តឹង។

នៅ​​​​ក្នុង​វេទិកាថ្នាក់​ជាតិ ដែល​ជំរុះ​ដោយមន្រ្តីធំ កំពូលតារាចម្រៀងស្រី​ទៅ​ពី​ផ​លិ​តកម្មថោន ដែលកន្លង​មក​នាងរមែងបង្ហាញ​ខ្លួនចូលរួម​នឹងសក្ម​ភា​ព​ថែ​រ​ក្សា​ប​រិ​ស្ថា​ន អ្នកនាង មាស សុខ សោភា ក៏​បាន​សំ​ណូ​ម​ព​រយ៉ាងទទួច ដល់​ប្រ​មុ​ខ​ដឹ​ក​នាំ​​ថា «ឲ្យ​​ប​ង្កើ​តសួនឧ​ទ្យានឲ្យ​បាន​ច្រើន នៅ​ក្នុង​រា​ជ​ធា​​នី​ភ្នំពេញ ។សុំ​ឲ្យ​ប្រ​ជាពលរដ្ឋទាំង​អស់​​កុំ​ទទួល​ទានសាច់សត្វព្រៃនឹងទប់​ស្កា​ត់​​កុំឲ្យ​បាត់បង់​បឹ​ង​តា​មោ​ក ឬកប់​ស្រូ​វ​។

ដោយ​ឡែក លោក ព្រាប សុវត្ថិ ការស្នើសុំយ៉ាងណាមិនត្រូវ​បានទម្លាយ​នោះ​ទេ​ពីឳកាស​លោក​ ត្រូវបានផ្តល់​ជាពិសេស ឲ្យ​ឡើងបង្ហាញចំណាប់​អារម្មណ៍​ ខណៈ​ហ្វេស​ប៊ុក​សរសេរ​សារ​ត្រឹម​តែ​ពាក្យពេចន៍​បង្ហាញ​ពី​អារម្មណ៍សប្បាយ​។ ដែលថា ថ្ងៃនេះមាន​កិតិ​យស ដែលបាន​ចូលរួម​ក្នុង​កម្មវិធី​ វេទិកាថ្នាក់ជាតិ​លើ​កទី​២  ស្តីពី ការការពារ​ និងកា​រអភិរក្សធនធានធម្មជាតិ (យើង​ទាំង​អស់​គ្នា នាំគ្នាការពារ អភិរ​ក្ស​ធ​ន​ធា​ន​​ធម្មជាតិ​។

​​