ភ្នំពេញ៖ តារាសម្ដែង មាស សម្ផស្ស ដែលល្បីជួបតែរឿងស្នេហាខកបំណង ប៉ុន្តែនាងធ្វើឲ្យមជ្ឈដ្ឋានជាច្រើនស្ងើចសរសើមិនដាច់ពីមាត់ និងទង្វើមនុស្សធម៌ជួយដល់អ្នកជួបទុក្ខលំបាកនៅវិនាទីចុងក្រោយនេះ។ ថ្មីៗនេះនាងបានបង្ហោះសារនៅលើគណនីយហ្វេសប៊ុករបស់ខ្លនដោយរៀបរាប់ពីឆាកជីវិតរបស់មនុស្សយ៉ាងដូច្នេះថា«ក្នុងឆាកជីវិតបុគ្គលប្រុសស្រី មិនដែលជោគជ័យគ្រប់ពេលឡើយណា តែងមានចាញ់ឈ្នះជារឿងធម្មតាមិនមានអ្នកណាដែលល្អឥតខ្ចោះនោះទេ»។

ក្នុងសារដដែលនេះនោះ សម្ផស្សពោលបន្តថា «ពេលបរាជ័យកុំអាក់អន់ចិត្ត ត្រូវចេះរិះគិតស្វែងរកកំហុសព្យា​យាម​កែប្រែរ អ្វីដែលឆ្គងខុស ចាញ់ក៏ដោយចុះកុំអាលសោកា» ។ ក្នុងសារដដែលនោះនាងក៏រៀបរាប់បន្តក្នុងន័យលើកទឹកចិត្តខ្លួនឯងយ៉ាងដូច្នេះថា«ឱកាសមានច្រើនណាស់សំរាប់យើង ត្រូវខំប្រឹងឡើងបង្កើនប្រាជ្ញា ព្យាយាមគង់បា​ន​សំរេចទេណា ត្រូវតែប្តាជ្ញាកុំចុះចាញ់អី ។ ដូច្នេះកុំទាល់អាលអស់សង្ឃឹម ត្រូវតែញញឹមដើម្បីថ្ងៃថ្មីរៀនសូត្រពីរមេរៀនបរាជ័យ ដើម្បីជោគជ័យនៅថ្ងៃខាងមុខ »៕