រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ តារាចម្រៀងប្រុសក្នុងផលិតកម្មសាន់ដេលោក ឆាយ វីរៈយុទ្ធ បានដឹកដៃគូស្នេហ៍ថែចិត្តគ្នាអស់៧ឆ្នាំ មុនចូលរោងនេះនាម សែ ចាន់ឌី ដែលត្រូវគេស្គាល់ថាជាកូនស្រី លោក ហាក់ សែ ថៅកែរោងម៉ាស៊ិនកិនស្រូវដ៏ធំនៅទឹកដីភូមិតាសែន ឃុំសុទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ខណៈក្នុងថ្ងៃពិសេសនោះពិធីជប់លៀងលាភាពនៅលីវមានភ្ញៀវកិត្តិយសចូលរួមប្រមាណ២០០តុមានទាំងអ្នកជំនួញ និងអ្នកសិល្បករល្បីៗទន្ទឹមនោះ ឆាយ វីរៈយុទ្ធ ក៏បានសច្ចានៅចំពោះមុខមេបា និងភ្ញៀវកិត្តិយសថា «បងនឹងមើលថែអូនអស់មួយជីវិត លុះចាស់កោងខ្នង»។

ជាមួយគ្នានឹងពាក្យសច្ចារួមរស់ព្រោះជាគូពីបុព្វេមកដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះលើហ្វេសប៊ុករបស់តារាចម្រៀងដែលកំពុងក្រសោបប្រជាប្រិយពេញដៃប៊ឹប ក្រោមការជួយជ្រោមជ្រែងបន្ថែមពីភរិយា លោក ឆាយ វីរៈយុទ្ធ ក៏បានថ្លែងរំឭកអនុស្សាវរីយ៍លើហ្វេសប៊ុកខ្លួនថា «រីករាយខួបអាពាហ៍ពិពាហ៍គំរប់3ឆ្នាំ Happy Anniversary (21-05-2020) »។ បន្តពីសារនេះគេសង្កេតឃើញអ្នកគាំទ្រជាច្រើនបានចូលរួមខមិនអបអរហូរហែផងដែរ។

គួរបញ្ជាក់ថាតារាចម្រៀង ឆាយ វីរៈយុទ្ធ ក្រោយរៀបការជាមួយកូនក្រមុំអ្នកព្រៃឈរ កញ្ញា សែ ចាន់ឌី ៣ឆ្នាំហើយ តែក្រោយរៀបការមានមហាជនមិនតិចទេដែលគិតថា ឆាយ វីរៈយុទ្ធ នឹងបោះបង់អាជីពសិល្បៈដ្បិតទៅជួយពង្រឹងជំនួញអង្ករដ៏ធំ។ ផ្ទុយស្រឡះពីនេះលោកមិនបានបោះបង់ឡើយ ដោយត្រូវបានទទួលការជម្រុញពីភរិយាឲ្យបន្តលើវិថីចម្រៀង និងជួយនិពន្ធបទចម្រៀងល្បីៗឲ្យទៀតផង។ ជាមួយគ្នានេះពួកគេទាំង២ក៏ទទួលបានចំណងដៃកូនស្រី១រូប ក្រោមការសាទរ និងកោតសរសើរពីមហាជនផងដែរ៕
