ភ្នំពេញ៖ តាមរយៈបោះឆ្នោត និងដាក់ពិន្ទុពីគណៈកម្មការ ជយលាភីប្រកួត Miss Global International 2017 នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដំបូង បានលើបវរកញ្ញា Barbara Vitorelli មកពីប្រទេសប្រេស៊ីល។ ខណៈតំណែងបវរកញ្ញារងទី១បានទៅលើកញ្ញា Tenielle Adderly មកពី បាហាម៉ា បវរកញ្ញារងទី២ Selina Kriechbaum មកពីអាល្លឺម៉ង់ បវរកញ្ញារងទី៣ Ayan Said មកពីប្រទេស សុម៉ាលីឡែន និងបវរកញ្ញារងទី៤ Lily Wu មកពីប្រទេសចិន។

ខណៈបវរកញ្ញា តំណាងប្រទេសម្ចាស់កម្មវិធី យស ផលីណា ទទួលពានរង្វាន់ Ganzberg Miss Global Award ជាមួយនឹងទឹកប្រាក់ ២,៥០០ ដុល្លារ ដោយការជាប់នេះ ទទួលបានពីការបោះឆ្នោតរបស់មហាជន។ ជាមួយគ្នានោះគណកម្មការរៀបចំកម្មវិធី Miss Global International អ្នកស្រី Tea Mark បានប្រាប់ពីមូលហេតុដែល Miss Global កម្ពុជាមិនទទួលបានជ័យលាភី គឺដោយសារតែ«កញ្ញា យស ផលីណា ជាកូនខ្មែរក៏ពិតមែន តែនាងធំធាត់នៅទឹកដីអាមេរិក ទើបបណ្តាលឲ្យនាងមិនសូវយល់ ពីវប្បធម៌ និងប្រពៃណីរបស់ខ្មែរ សូម្បីតែភាសាជាតិក៏នាងមិនសូវចេះនិយាយផង»។