មីយ៉ាន់ម៉ា៖ ក្រោយការឡើងកាន់អំណាចរបស់អ្នកស្រី អ៊ុង សាងស៊ូជី និងបានងាកទៅចាប់ដៃជាមួយសហរដ្ឋអាមេរិក បានធ្វើឲ្យកើតហេតុការណ៍ឥតឈប់ឈរ ។ ជាក់ស្តែង កាលពីសប្តាហ៍មុននេះ អង្គការសិទ្ធិមនុស្ស បានបង្ហាញរបាយការណ៍កម្រាស់ ៣០ទំព័រ ដែលបានសរសេរលាតត្រដាងពីកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានកាត់ករជនជាតិភាគតិចមូស្លីមរ៉ុហ៊ីងយ៉ា និងដុតជនរងគ្រោះជាច្រើននាក់ទាំងរស់ ។ ហេតុការណ៍នេះ កើតមានជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ៩ ខែតុលា និងខែធ្នូ ឆ្នាំ២០១៦ និងពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧ ។

របាយការណ៍ដដែលនោះ បានសរសេរបន្តទៀតថា “មានភ័ស្តុតាងច្រើន ដែលបញ្ជាក់ថា ទង្វើទាំងនេះ គឺជាអំពើប្រល័យពូជសាសន៍ទៅលើក្រុមជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។ ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាជិត៧០ ម៉ឺននាក់ជាងពាក់កណ្តាលនៃចំនួននោះ នៅក្នុងរដ្ឋរ៉ាក់ឃីន ភាគខាងជើងត្រូវបានជម្លៀសដោយបង្ខំចាប់តាំងពីខែតុលាឆ្នាំទៅ នៅពេលដែលកងទ័ពមីយ៉ាន់ម៉ា បានចាប់ផ្តើមធ្វើកិច្ចប្រតិបត្តិការបោស សម្អាតជាច្រើន ក្រោយពីក្រុមមួយ ដែលគេមិនស្គាល់អត្តសញ្ញាណ បានធ្វើការវាយប្រហារ និងសម្លាប់មន្ត្រីសន្តិសុខជាច្រើននាក់នោះ” ។