ភ្នំពេញ៖ ជារឿយៗតែងពាក្យតំណាលមិនដាច់ពីមាត់ថា នៅក្នុងពិភពសិល្បៈអ្វីៗក៏មានដែរ ដើម្បីរក្សាភាពល្បីល្បាយ តារាស្រីប្រុសខ្លះរស់លាក់ប្រវត្តិរបស់ខ្លួន ដោយសារពួកគេយល់ថាចូលសិល្បៈការមាន គ្រួសារ មានកូនអាចធ្វើឲ្យពួកគេមានបញ្ហារជាមួយអាជីពនេះ។ ច្រើនឆ្នាំហើយ ដែលល្បី តារាចម្រៀងខេមរៈ សិរិមន្ត មានប្រពន្ធកូន តែតារារូបនេះ មិនដែលនឹងសារភាពពាក្យលេចឮនោះទេ ដែលទើបតែថ្មីៗនេះ ទើបតារាចម្រៀង ត្រកូល ខេមរៈ រូបនេះទទួលស្គាល់ថាខ្លួនពិតជាមានប្រពន្ធនិងមានកូនមែន។ ខណៈដែល សុគន្ធ នីសា ក៏ទើបនឹងទម្លាយជីវិតគូ គ្រាថ្ងៃចូលរោងការខិតចូលកាន់តែគៀក ក្នុងនោះដែរ កញ្ញា សុគន្ធ កញ្ញា បង្ហើបត្រឹមថា វ័យ៣១ឆ្នាំនាងនឹងគិតរឿងគូស្រករ ក្រោយល្បីភ្ជាប់ពាក្យជាមួយប្អូនថៅកែផលិតកម្មហង្សមាស។ តែយ៉ាងណាក្រោយមានពាក្យចំអក ពីអ្នកនាង ចាន់ សុផានី លើ អតីតប្តីឥតខាន់ស្លា លោក ហ្សូណូ រឿងកូន នោះ មហាជនក៏ភ្ជាប់រឿង អតីតបេក្ខភាពប្រឡងតារាចម្រៀង Cambodia i dol លោក ម៉ៅហាជី ដែលក្លាយជាតារាចម្រៀងពេញសិទ្ធនៅផលិតកម្មថោន ផងដែរ ។

ក្នុងនោះពួកគេថា តួរយ៉ាងដូចជាលោក ម៉ៅហាជី ថ្មីៗបានចេញមុខបដិសេធន៍ថាខ្លួនគ្មានប្រពន្ឋកូន ដូចការចោទប្រកាន់របស់គេនោះទេ ទាំងមិត្តសិល្បៈ និងមិត្តក្រៅសិល្បៈរបស់ខ្លួនបានអះអាងថា ហាជី មានប្រពន្ឋ និងកូនរួចទៅហើយ មុន ពេលមកប្រលងសិល្បៈ ប៉ុន្តែរូបគេបានលែងលះប្រពន្ឋខ្លួន បន្ទាប់ពីបានឈានចូលសិល្បៈ យ៉ាងណាមិញ រឿងរបស់ម៉ៅហាជី ពេលនេះ នៅតែជា ចម្ងល់នៅឡើយ សម្រាប់អ្នកប្រិយមិត្ត ត្បិតតួរអង្គខាងស្រី នៅមិនទាន់បង្ហាញខ្លួននៅឡើយ។ ក្រៅពីម៉ៅហាជី ប្រិយមិត្តប្រហែលជាមិនភ្លេច កម្លោះ Zono ដែលបានសាងស្នេហ៍ជាមួយក្រមុំចាស់ ចាន់ សុផានី កាលគ្រាក្រ មិនទាន់មានទ្រនំជ្រកកោន អាស្រ័យការផ្គត់ផ្តង់របស់តួរឯកខាងស្រីរហូត បាន កូនស្រី ដោយមិនបានរៀបការ ។

ក្រោយមានឱកាសហក់ចូលទ្រនំ ហង្សមាស រឿងដែលមិនស្មាន តារានេះបានបំភ្លេចប្រពន្ឋកូន ដោយលើក ហេតុផលថា ម្តាយខ្លួនមិនពេញចិត្តកូនប្រសារ ជាពិសេសទៅទៀត អ្នកនាង ចាន់ សុផានី បានធ្លាប់យកកូនស្រីមករក Zono ត្បិតកូននោះ វានឹកឪវាខ្លាំង ពេលឃើញឪពុកខ្លួន នៅក្នុងកញ្ចក់ផ្សាយ តែ Zono មិនត្រឹមបញ្ចប់ស្នេហាជាមួយភរិយាមិនបានរៀបការ កាលគ្រារស់គ្មានអ្វីនោះទេ ថែមទាំងមិនទាន់ ទទួលស្គាល់កូនស្រិរបស់ខ្លួន រហូតបច្ចុប្បន្ន អ្នកនាង ចាន់ សុផានី បានអះអាងថា Zono មិនទាន់សូម្បីតែទិញទឹកដោះគោមួយកំប៉ុងអោយកូនខ្លួនសោះ ឡើយ កាលប្រតិកម្មកើតឡើងនៅពេលអ្នកគាំទ្ររបស់ Zono បានលើកឡើងថា ថា Zono បានផ្ញើរលុយផ្ញើរកាក់ទៅ អ្នកនាង ចាន់ សុផានី ដែល ពេលនោះអ្នកនាង ហៅក្រុមអ្នកគាំទ្រនោះថា ជ្រុលផ្កាប់មុខ ហ៊ានប្រឌិតការពារមនុស្សដែលមិនក្មេងហៅថាឪ៕