ភ្នំពេញ៖ រំពេច​នឹងដំណឹង តារាចម្រៀង​ទៅ​ពីកម្ពុជា កញ្ញា ម៉ុក អានីត និង លោ​ក ខេវិន​ បានទៅដល់ទឹកដីកាណាដា ល្បី​បាត់​ខ្លួន​ភ្លាមៗនៅព្រលានយន្ត​ហោះ ក៏​លេច​ឡើង លោក ឃុន ដេវីដ ស្ពុនស័រ​​នៅ​ទឹក​ដី​កា​ណាដា ប្រ​កា​ស​ប្តឹ​ង​តា​រា​ច​ម្រៀងពីរដូង​ឡើងតុលាការ ដោយ​ចោទថា ពួកគេរំលោភកិច្ចសន្យា។នៅ​ថ្ងៃ​ទី​​២២សីហានេះ លោក ខេវិន ក៏ចេញវីដេអូ ប្រតិកម្មនិង​ប្រកាសប្តឹង លោក ឃុន ដេវីដ ឡើងតុលាការវិញម្តង​។

​ក្នុង​គណនីហ្វេសប៊ុក​លោក ឃុន ដេវីដដែលបង្ហោះរូប​តារាចម្រៀង ម៉ុក អានីត និង​​លោក ខេវិន ក៏​បានបង្ហាញថា តារាចម្រៀងពីរដូងមក​ពីកម្ពុជារូ​បនេះ ពួក​គេរំ​លោភកិច្ចសន្យា ស្ពុនស័រធានាមកសម្តែង ។ ពួកគេមុននេះល្បី​បាត់​ខ្លួន​នៅ​ព្រលានយន្ត​ តែតាមប៉ូលីសព្រលានយន្តហោះប្រាប់ថា ពួកគេ​មានអ្នក​មក​ទទួល​ ហើយ​ប៉ូលីស​ក៏​ដឹងថា ពួកគេសម្រាកនៅ​កន្លែងណាដែរ​»។ បុរសអាណិកជនកាណាដា ដែលគេស្គាល់ថា ជាអ្នក​ស្ពុនស័រ ឈ្មោះ ឃុន ដេ​វីដ ក៏បាន​ប្រកាសថា បើ​តារាពីរដូងនៅ​បន្តលាក់​ខ្លួន មិនចេញ​មក​ដោះស្រា​យ​ម្ចាស់ស្ពុនស័រ នឹងប្តឹងទៅ​តុលាការក្រុងម៉ុងរ៉េអាល»។

​តែ​យ៉ាងណា នាង ម៉ុក អានីត ក្រៅពីរងការចោទថា បាន​រត់​គេខ្លួនពីម្ចាស់ស្ពុន​ស័រ នៅ​មិន​ឃើញ​ចេញមុខមក​ធ្វើការបកស្រាយយ៉ាងណានោះ​ទេ  ក្រៅពី​ដៃ​គួរ​លោក ខេវិន ក៏​ចេញ​វីដេអូធ្វើ​ការប្រតិកម្មធ្ងន់​ៗ​ទៅ​នឹងការប្រកាសប្តឹង​របស់​លោក ឃុន ដេវីដ។ លោក ខេវិន ដែលប្រកាសប្រាប់​អ្នកគាំទ្រក្នុង​វីដេអូថា ពេលនេះ​រូបលោក​និង​កញ្ញា ម៉ុក អានីត នៅសុខសប្បាយធម្មតា និង​ចេញ​សម្តែង​ធម្មតា លោកក៏​បាន​ប្រាប់ថា សូមបងប្អូនកុំចាញ់បោកបុគ្គលឈ្មោះ ទុន​ ពុន ហៅ ឃុន ដេវីដ ។

គាត់ជាម្ចាស់ស្ពុនស័រម្នាក់តែងធ្វើទុក្ខ​បុកម្មិ​ញតា​រាៗ​មក​ពី​កម្ពុជា។ បន្ទរនឹងសំដីបង្ហើបថា បុគ្គល ទុន ពុន ហៅ ឃុន ដេវីត រូបនេះថែម​ទាំងកន្លងមកបៀតបៀនកេរ តារាចម្រៀង​ដែល​លោកធានាមក​ និងបិទសិទ្ធពួកគេ។ លោក ខេវិន ក៏​ប្រកាសថា បើ​នៅតែបន្តបង្កាច់បង្ខូច​ពួកខ្ញុំ​បន្ត​ទៀត​ បើ​មិនដូច្នេះទេ ពួកយើង​នឹងដាក់ពាក្យ​ប្តឹងបុគ្គលនេះឡើងតុលាការ »។