ភ្នំពេញ៖ តារាចម្រៀងដ៏ល្បី លោក នីកូ បានគ្រងសំលៀកបំពាក់ប្រពៃណីចិន ឈរពីហាងចិន ព្រមទាំងលួចព្រលយពាក្យថា “បើយើងធ្វើអ្វីមួយគិតតែផលចំណេញ គិតតែប្រយោជន៍តែម្យ៉ាង នោះយើងនឹងគ្មានថ្ងៃមានមនុស្សដែលស្រលាញ់យើងពិតប្រាកដនោះឡើយ” ។ ក្នុងន័យនេះ តារាចម្រៀងរូបសង្ហា នីកូ បានបង្ហាញពាក្យគន្លឹះទៅដល់ថៅកែ ឬ ម្ចាស់អាជីវកម្ម​ទាំងអស់ថា ទន្ទឹមនឹងការគិតពីផលចំណេញ របស់អង្គភាព ឬហាង ឬក្រុមហ៊ុន ក្នុងនាមជាថៅកែត្រូវគិតគូរដល់កូនចៅ ដែលខិតខំបំពេញការងារ ដោយការបន្ថែមប្រាក់ខែ បន្ថែមប្រាក់លើកទឹកចិត្តជា​ដើម ។

ប៉ុន្តែប្រសិនបើ ថៅកែទាំងអស់គិតតែផលប្រយោជន៍ខ្លួនឯងតែមុខនោះ បុគ្គលិកដែលខិតខំធ្វើការនឹងបែរជាបាក់ទឹកចិត្ត ហើយការងារក៏អាចធ្លាក់ចុះតាមហ្នឹងដែរ ។ ពិសេសជាងនេះទៅទៀត ការធ្វើបែបនេះ ថៅកែនឹងការបាត់បង់បុគ្គលិកស្នូលដែលមានជំនាញ ថែមទាំងគ្មានបុគ្គលិកណាម្នាក់ស្រលាញ់ឡើយ ៕ សារអប់រំខ្លីដល់មេដឹកនាំ ឬថៅកែចំពោះបុគ្គលិកនេះ ធ្វើឲ្យមជ្ឈដ្ឋានទូទៅមានការសាទរ ៕