ភ្នំពេញ៖ កំពូលតារាចម្រៀងតារាចម្រៀង ២ដួង បានចាប់ដៃគូបកស្រាយចម្រៀងមួយបទ “ភ្នំពេញ” ដែលជាព្រះរាជនិពន្ធ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ ព្រះបាទ នរោត្តម សីហនុ ដែលធ្វើឲ្យមហាជនដែលកំពុងទស្សនាមានការសាទរយ៉ាងខ្លាំង នារាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុងកម្មវិធីប្រកួតបវរកញ្ញាពិភពលោក វគ្គផ្តាច់ព្រ័ត្រ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ។ ក្នុងបទកេរ្តិ៍ដំណែលសម្តេចតា​ សម្តេចតាទួតនៃយើងនោះ ត្រូវបានលើកយកមកច្រៀងតាមគំនិតផ្តួចផ្តើមរបស់លោក ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា ដែលមានសំរួលតន្ត្រីឡើងវិញដោយលោក មាស សុគន្ធ។

ចំណែកឯទស្សនីភាពរាំ និងសម្តែងក្នុងបទចម្រៀង “ភ្នំពេញ” នោះ ត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ ក្រុមហ៊ុនហង្សមាស និងស្ថានីយទូរទស្សន៍ ហង្សមាស ។ ទស្សនីភាពប្លែកភ្នែក ប្លែកអារម្មណ៍ លើឆាកដ៏អស្ចារ្យ បាននាំអារម្មណ៍ទស្សនិកជនកំពុងទស្សនាគ្រប់ទីកន្លែង ទាំងភ្ញៀងជាតិ និងអន្តរជាតិ ឲ្យអន្លង់អន្លោចតាមបទចម្រៀង ។ ទន្ទឹមនេះ បទ ភ្នំពេញ បានធ្វើឲ្យមហាជនអន្តរជាតិ កោតស្ងប់ស្ងែងនូវទេពកោសល្យកូនខ្មែរ ដែលសាកសមនឹងកិត្តិនាមដូនតាថា “ពូជខ្មែរអង្គរ” ។

សូមទស្សនាវីដេអូ!!