ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ខែវិច្ឆិកានេះ នៅលើគណនីយហ្វេសប៊ុករបស់នាយ ពែក មី ដែលមានឈ្មោះថាPek Mi CBS បានបង្ហោះសារ បង្ហាញថា មានគណនីហ្វេសប៊ុក ឈ្មោះ នាយ ពែកមីថ្មី បានក្លែងបន្លំធ្វើជារូបលោក។ បង្ហាញភ្ជាប់ឈ្មោះគណនីហ្វេសប៊ុកឈ្មោះ នាយ ពកមី (ចែម ច័ន្ទដារ៉ា) ដែលដាក់រូបនាយ ពែកមី សង់កន្ទ្រើងរើង នោះ នាយ ពែកមី ក៏បានរៀរាប់ថា «សូមបញ្ជាក់ អាខោនមួយនេះមិនមែនជារបស់ខ្ញុំទេ សូមពុកម៉ែបងប្អូនកុំយល់ច្រឡំ។ហើយផេក ក្រៅពីផេក Pek Mi CBS និង Pek Mi Show ក៏មិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំដែរដូចនេះរាល់ទង្វើរបស់ពួកគាត់ មិនមែនជាទង្វើរបស់ខ្ញុំនោះទេ សូមពុកម៉ែបងប្អូនមេត្តាជ្រាបជាពត៏មានផងបាទ»។ រំឭកដែលថា នេះមិនមែនលើកទីមួយនោះដែរ ដែលឈ្មោះ និងរូបថត នាយ ពែកមី ត្រូវបាន គេលូចបង្កើយនៅក្នុងបណ្តាញសង្គម ខណៈកន្លងមកក៏ធ្លាប់ត្រូវបាន គេលួចហែកចូលនោះផងដែរ ៕