សហរដ្ឋអាមេរិក៖ កំពូលតារាភាពយន្ដហូលីវូដ អេនជេលីណា ចូលី បានចូលរួមយ៉ាងសកម្មដើម្បីលើកស្ទួយវប្បធម៌សិល្បៈភាពយន្តខ្មែរ តាមរយៈការផលិតភាពយន្តប្រវត្តិសាស្រ្តខ្មែរ និងជួយចម្លងវាសនាក្មេងកំព្រាកម្ពុជា ។ កាលពីម្សិលមិញថ្ងៃទី១៨ វិច្ឆិកា តារាភាពយន្តហូលីវូដដ៏លល្បី អេនជេលីណា បានបង្ហោះសាររំលឹកប្រវត្តិរស់នៅខ្លះៗដែលផ្សា​ភ្ជាប់នឹងប្រទេសកម្ពុជា សរសេរជាភាសាអង់គ្លេសដែលមានន័យជាខេមរភាសាថា “ខ្ញុំបានមកកម្ពុជាដំបូងនៅ​​អាយុ ១៦ឆ្នាំ ហើយប្រទេសមួយនេះបានផ្លាប់ប្តូរជីវិតរបស់ខ្ញុំឲ្យស្គាលអ្វីហៅថាភាពឈឺចាប់ និងភាពអត់ឃ្លាន” ។​​

ដើមចមដែលនាំឲ្យតារាហូលីហូដរូបនេះ បង្ហោះសារពាក់ព័ន្ធនឹងប្រទេសកម្ពុជា ព្រោះកាលពីព្រឹកម្សិលមិញ នាងបានរកឃើញឯកសារមួយដែលសរសេររំលឹកពីអនុស្សាវរីយ៍របស់កុមារីឈ្មោះ ឡុង ក្នុងរបបប្រល័យពូជសាសន៍ ។ នាងថា “ខ្ញុំស្រលាញ់អត្ថបទរបស់កុមារី ឡុង ណាស់” ។ ជាមួយនឹងការពោលពាក្យថា “ស្រលាញ់” ទាំងអួលដើមករ ដោយសារនាងបានយល់ខ្លឹមសារក្នុងសំណេរដ៏ខ្លីបង្កប់អត្ថន័យឈឺចាប់នូវការធ្វើទុក្ខបុកម្នេញលើកុមារី ឡុង ។ ​

ទន្ទឹមការអាណិតអាសូរនេះ តារាភាពយន្តដ៏ល្បីនៅសហរដ្ឋអាមេរិក អេនជេលីណា បានប្រាប់ថា “ដោយសារអនុស្សាវរីយ៍ទាំងអស់នេះហើយ បានជាធ្វើឲ្យខ្ញុំ សម្រចចិត្តធ្វើអ្វីៗដើម្បីកុមារកម្ពុជា ហើយកាលពីឆ្នាំ២០១៦ ខ្ញុំបានផលិតភាពយន្តរំលឹករបបព្រៃផ្សៃនៅកម្ពុជាផងដែរ” ។ ទឹកចិត្តដ៏គួរឲ្យគោរពរបស់តារារូបនេះ បានធ្វើឲ្យប្រជាជនកម្ពុជា បានសម្តែងការពេញចិត្តពេញថ្លើមក្រៃលែង និងសូមឲ្យនាងនៅតែបន្តសកម្មភាពនេះទៀត ជាពិសេសការយកចិត្តទុកដាក់ និងជួយចម្លងវាសនាកុមារនៅកម្ពុជា ៕