ភ្នំពេញ៖តួឯករឿង បន្តោងឆ្នាំងដី និងជាអតីតបវរកញ្ញាឯក «Miss grand Cambodia 2016» កញ្ញា ហេង ចន្ថា ថ្មីៗបានបង្ហាញសារត្អូញត្អែ បង្ហាញពីបេះដូងនាងជួបតែរឿងឯកការ ខ្វះអ្នកមើលថែ។ គួររំឭកថា ប៉ុន្មានថ្ងៃមុននោះ នាយ ពែកមី ក៏បានបង្ហោះរូបស្និទស្នាលជាមួយនារីរូបស្រស់ ដែលគេស្គាល់ថា ជាតួឯកក្នុងរឿង បណ្តោងឆ្នាំងដី កញ្ញា ហេង ចន្ថា ។ ក្នុងរូបថតស្និទស្នាលនោះ នាយ ពែកមី ក៏បានភ្ជាប់សារដ៏ទាក់ទាញការចាប់អារម្មណ៍ថា «បង្ហាញមុខសង្សាថ្មី»។
ប៉ុន្តែផ្ទុយពីភាពរីករាយក្នុងរូបថត ថតជាមួយនាយ ពែក មីនោះ តូឯកស្រីក្នុងរឿង បណ្ដោងឆ្នាំងដី រូបនេះបានបង្ហោះនៅរូបភាពសោកសៅពេលថ្ងៃលិច ថែមទាំងរំលេចនៅពាក្យសម្ដីពីរបីរម៉ាត់នៅលើគណនីយហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា«តើថ្ងៃលិចប៉ន្មានដងទៀត ទើបខ្ញុំមានគូស្នេហានឹងគេ តើខ្ញុំត្រូវនៅឯកាបៀបនេះដល់ពេលណាទៅ??? »។ ដូចនេះការរៀបរាប់ របស់តួឯកស្រីក្នុងរឿង បន្តោងឆ្នាំងដី របស់ផលិតកម្មសិល្បៈភាពយន្តខ្មែរ កញ្ញា ហេង ចន្ថា ធ្វើឲ្យមហាជនជាច្រើនគិតថានាងកំពុងតែឯកកា ចង់មានអ្នកមកមើលថែរ ថ្នាក់ថ្នម ប៉ុន្តែក៏ចង់បង្ហាញផងដែរថា នាង និងមិនត្រូវការនោះទេសម្រាប់ការស្រឡាញ់ថ្នាក់ថ្នម ពីបុរសមានគូហើយ ដូចជានាយ ពែកមី ។