ភ្នំពេញ៖ តារាសម្តែង​ស្រី​វ័យ​ក្មេង ​ទទួល​​ការគាំទ្រ​ក្នុង​ឳកាស​សម្តែង​ភាពយន្ត​ភាគ ស្រទន់​មន្ត​ស្នេហ៍​នាង ផាន់ ផាត់ណា បាន​ទម្លាយ​អាស្រូវ​ស្នេហ៍​អតីតកាល ដែលងារ​មក​​ស្រោ​ច​លើ​ខ្លួន ខណៈ​ដែលបុរសអតីតនោះក៏​ក្លាយ​ជាប្តីស្រីផ្សេង។ដើម្បី បញ្ចប់រឿ​ង​ឈឺ​ក្បា​​ល​ជា​មួយ​ភ​រិយាបុរសនោះ ដែល​ចោទប្រកាន់ថា ខ្ញុំ​នៅតែទាក់ទងប្តីគេ។

ស្រីស្រស់​រាងខ្ពងស្តើង នាង ផាន់ ផាត់ណា ក៏​បាន​ទម្លាយឲ្យ​ដឹងជាសាធារណៈ​ តាមរយៈ​គ​ណនីហ្វេស​ប៊ុក​នាងយ៉ាងដូច្នេះ​ថា​«អ្វី​ទាំង​អស់​ដែល​ខ្ញុំ​បា​ន​ផ្ញើ​ទៅនេះគ្រាន់ចង់ប្រាប់ទីមួយ អ្នកណាក៏មានអតីតចឹងរឿងអតីតរបស់ខ្ញុំដែល ពាក់ព័ន្ធនិងគេ សុំអ្នកកុំក្ដៅក្រហាយ (ព្រោះ​​ប្ដីអ្នកបាននាំបញ្ហាមកខ្ញុំម្ដងហើយ គិតខ្ញុំផ្លូវអាក្រក់)។

 

បន្ទរ​នឹងឆន្ទៈ​ដ៏​មុខស្រួចដែលថា តាំងពីបែកគ្នាមកខ្ញុំមិនដែល នាំរឿ​ងក្ដៅ​ក្រហា​យនិ​ង​នឹ​ក​នា​ដល់គេទេ (តែសុំប្ដីប្រពន្ធអ្នក កុំធ្វើអីប៉ះ ពាល់ ដល់ខ្ញុំ និងនាំ​រឿង​ក្ដៅក្រ​ហាយ​ដល់​ខ្ញុំ​ទៀ​ត។

តារាសម្តែងដែល​មាន​ទង្រង់មុខ ដូចទៅនឹង តារាសម្តែង ប៊ីរីយ៉ា នាង ផាន់ ផាត់ណា ក៏​អះអាងថា «ខ្ញុំបែកគ្នាជាមួយគេ ក៏ព្រោះគេនៅក្មេង មិនទាន់គ្រប់លក្ខណៈជាប្ដីម្នាក់ ដែល​រឹង​មាំគ្រ​ប់គ្រាន់ឲ្យ​ខ្ញុំផ្ញើរជីវិតជាមួយបាន (គេជាមនុស្សល្អ តែខ្ញុំផ្ដល់ភាពកក់ក្ដៅឲ្យ​គេ ច្រើ​ន​ជា​ងគេផ្ដល់ឲ្យ​ខ្ញុំ ព្រោះគេខ្វះភាពកក់ក្ដៅច្រើន ចឹងតម្រូវឲ្យ​ខ្ញុំបំពេញឲ្យ​គេច្រើន»។

​តួឯកស្រីដែលកំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​ក្នុង​រឿង​ស្រទន់មន្តស្នេហ៍​រូបនេះ ក៏​ពោល​ថា រឿងម៉ាក់ប៉ាគេខ្ញុំមិនដឹងពីគាត់ច្រើនទេ ព្រោះខ្ញុំមិនដែលចង់ចូលក្បែរគាត់ច្រើន ព្រោះ​ខ្ញុំ​ដឹង​មុនថាខ្ញុំហើយគេ មិនអាចបន្ដទៅថ្ងៃអនាគតបាន។​ជូន​ព​រឲ្យ​មាន​សុភ​ម​ង្គ​លជា​មួយ​គ្នារ​ហូត តែឈប់នាំរឿងក្ដៅក្រហាយដល់អ្នកដ៏ទៃទៀតធំៗអស់ហើយ និង អ្នក​ជឿជា​ក់​លើខ្លួ​នឯ​ងយ៉ា​ងនេះ​។ ផ្ញើទៅប្ដីប្រពន្ធដ៏ក្មេងខ្ចី »