ភ្នំពរញ៖ តារាសម្តែងសម្បូររឿងអាស្រូវ និងចូលចិត្តការស្លៀកពាក់សិចស៊ី កញ្ញា ដេននី ខ្វាន់ មិនត្រឹមតែមាន រូបសម្រស់ស្រស់ស្អាតនោះទេ ក៏ជាមនុស្សស្រីកំពូលសំណាង ដែលរស់នៅយ៉ាងមានក្ដីសុខ ជាមួយជីវិតដ៏សម្បូរបែប ទាំងមានឡានទំនើប ផ្ទះផ្ទាល់ខ្លួន រួមទាំងរបស់ប្រើប្រាស់ដែលមានតម្លៃថ្លៃៗវាល់ម៉ឺនសែនដុល្លារ។
ជាមួគ្នានោះដែរតារារូបនេះក៏ធ្វើអោយមនុស្សនៅក្នុងសង្គមមានការកោតសរសើរនាងយ៉ាងខ្លាំងចំពោះទង្វើមនុស្សធម៌ជួយដល់ក្មេងក្រីក្រ និងចាស់ជរាផងដែរ។ជាពិសេសនោះថ្មីៗនេះនាងកំពុងតែត្រៀមសម្ភារៈមួយចំនួនសម្រាប់ជួយដល់ក្មេងៗនៅខាងស្វាយរៀងដែរ។ ដោយយោងតាមគណនីយហ្វេសប៊ុករបស់តារារូបនេះបានសរសេរបង្ហោះកាលពីថ្ងៃទី១៩ ខែវិច្ចិកានេះ ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា«ថ្ងៃនេះក្រោកពីព្រឹកទៅទិញសម្ភារៈសិក្សាត្រៀមទុកមុនអោយហើយព្រោះជិតដល់ថ្ងៃដែលត្រូវទៅចែកជូនប្អូនៗសិស្សសាលានៅខាងស្វាយរៀង…មានមិត្តណាចង់ទៅចែកជាមួយដេននីក្វាន់អត់ បើចង់ខមមិនមកព្រោះទៅគ្នាច្រើនសប្បាយ»។
