សហរដ្ឋអាមេរិក៖ បុរសវ័យ៣០ ឆ្នាំ លោក ចូ ជាអ្នកជំនាញផ្នែកសុខាភិបាល បានប្រកូកប្រកាសតាមវេបសាយរបស់លោកថា “ខ្ញុំចង់បានប្រពន្ធ ខ្ញុំមិនអាចរស់នៅម្នាក់ឯងបែបនេះអស់មួយជីវិតបានទេ” ។ ដំណឹងនេះ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់នារីៗ ខណៈដែលលោកមានរូបសម្បត្តិស្រស់សង្ហា និងជាអ្នកមានស្តុកស្តម្ភផងនោះ ។

បុរសសង្ហាដែលស្រីៗកំពុងចោមរោមក្រោយពេលប្រកាសដំណឹងនោះ ត្រូវបានលោកសាមីខ្លួន បានដាក់លក្ខខណ្ឌចំពោះនារីគូអនាគតត្រូវតែ៖ ទី១ ស្រ្តីរស់នៅភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា។ ទី២ ត្រូវមានរូបសម្រស់ស្រស់ស្អាត ។ ទី៣ ត្រូវរស់នៅសាកល្បងជាមួយគ្នា ៤ខែជាមុនសិន ។ ចំពោះអ្នកណែនាំស្ត្រីណាម្នាក់ ដែលសាកសមនឹងលោក លោកនឹងផ្តល់ប្រាក់រង្វាន់ ១ម៉ឺនដុល្លារ និងប្រាក់លើកទឹកចិត្ត ២ពាន់ដុល្លារ សម្រាប់អ្នកដែលចែករំលែកព័ត៌មានរបស់លោកទៅដល់អ្នកដែលមានជំនាញណែនាំនារីល្អ ៕