ភ្នំពេញ៖ សមត្ថភាពដ៏ប៉ិនប្រសព្វរបស់កូនកំលោះទាំង ៣នាក់ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឲ្យប្រិយមិត្តជាច្រើនបានស្គាល់ថា ពួកគេទាំង ៣ នាក់ សុទ្ធតែមានរូបរាងសង្ហា សម្លេងពីរោះ អាចលេងឧបករណ៍តន្រ្តី និងមានសមត្ថភាព រាំ បានយ៉ាងល្អទៀតផង ។

ជាក់ស្តែង កាលពីព្រឹកថ្ងៃទី២០ វិច្ឆិកានេះ កូនប្រុសទី២ របស់ លោក ព្រាប សុវត្តិ ឈ្មោះ សុវត្ថិ មុន្នីនាគ បានបកស្រាយចម្រៀងបរទេស កំពុងល្បីខ្លាំង គឺបទ “despacito” ដោយគ្មានភ្លេង និយាយឲ្យខ្លី គឺច្រៀងគោក នៅចំពោះមុខជនបរទស ២ រូប ធ្វើឲ្យពួកគេ និងប្រិយមិត្តក្នុងបណ្តាញសង្គម មានការភ្ញាក់ផ្អើល និងសរសើរ ចំពោះសម្លេងដ៏ល្អពីធម្មតា របស់កូនប្រុសទី២ លោក ព្រាប សុវត្តិ ៕

សូមទស្សនាវីដេអូ!!

I know all of you guy waiting for these song !!?

A post shared by SOVATHMONI NEAK (@sovathmonineak) on