ភ្នំពេញ៖ តារាសម្តែងស្រី គង់ ចាន់ស្រីមុំ និងស្វាមីលោក គឹម សីហា តែងតែបង្ហាញក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមក មិនដែលដាច់ឡើយ និងតស៊ូធ្វើការបើក និងគ្រប់គ្រងហាងគ្រឿងសម្អាង MoMo រហូតដល់ជោគជ័យ។ ជាមួយនឹងភាពជោគជ័យទាំងក្នុងការសិល្បៈ និងអាជីវកម្ម ស្វាមីភរិយាមួយគួនេះ តែងតែធ្វើការងារមនុស្សធម៌ជួយដល់សង្គមជារឿយៗ។ ជាក់ស្ដែងកាលពីកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះសារជូនដំណឹងអំពីភាពជោគជ័យ នៃថវិកា ដែលអ្នកនាងបានផ្តល់ ដើម្បីជួយដល់ការកសាងសាលាដូងគិរីរម្ស និងប្រជាពលរដ្ឋក្រីក្រដែលរស់នៅតំបន់នោះ។

 

ដោយយោងតាមសារនោះអ្នកនាងបានរៀបរាប់ថា«ថវិកាដែលនាងខ្ញុំបានប្រគល់ជូនទៅសាលាដូងគីរិរម្យ សាលាបានយកទៅកសាងនូវ ក្លោងទ្វារសាលាប្រវែង 150 ម៉ែត្រ និង រោងស្បូវសំរាប់ចាស់ជរា ដែលមានទំហំ 4 ម៉ែត្រ គុណ 8ម៉ែត្រ ដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងរូបនេះស្រាប់ . នាងខ្ញុំពិតជារំភើបនិងរីករាយដែលបានជួយដល់សាលាដូងគិរីរម្យ (ដែលធ្វើពីសំរាម) និង ចាស់ជរា ក្មេងៗ ឲ្យជៀសផុតពីការសុំទាននៅតាមដងផ្លូវ . ថែមទាំងសប្បាយចិត្ត ដែលឃើញសាលាដូងលេចរូបរាងសាខាទី2 នៅគិរីរម្យ និងអរគុណខ្លាំងណាស់សំរាប់ការគាំទ្ររបស់អ្នកគ្រប់គ្នា»។