ភ្នំពេញ៖ នៅថ្ងៃ២០ខែវិច្ឆិកានេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបានទៅសួសុខទុក និងនាំយកថវិការមួយចំនួនឧបត្ថមដល់តារាសម្ដែងតារាសម្តែង ពេជ្រ ចរណៃដែលកំពុងមានជំងឺបេះដូងធ្ងន់ធ្ងរ ហើយកំពុងខ្វះខាត់ថវិកាព្យាបាល។
ក្រោយពី ពេជ្រ ចរណៃមានជំងឺដាច់សរសៃប្រើសបេះដូង ហើយត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃ កាលពីពេលកន្លងទៅ ប៉ុន្តែដោយមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្រុមគ្រួសារនាំនាងបានវិលមកសម្រាកព្យាបាលនៅក្នុងស្រុកវិញ។ ជាមួយគ្នានេះលោកអភិបាលខណ្ឌមានជ័យ ពេជ្រ កែវមុន្នី ក្នុងដំណើរនាំយកថវិកា ឧបត្ថម្ភនោះ ក៏ បានលើកទឹកចិត្ត និងជំរុញឲ្យ ចរណៃ និងក្រុមគ្រួសារត្រូវតស៊ូព្យាយាមជម្នះរាល់ការលំបាកនានា និងថែរក្សាសុខភាពឲ្យបានហ្មត់ចត់ផងដែរ»។