ភ្នំពេញ៖ តារាចម្រៀងដែលល្បីប្រចាំទ្រនំហង្សមាស លោក នី រតនា ហើយម្ចាស់ពាន Cambodia Idol រដូវកាលទី១ បច្ចុប្បន្នម្ចាស់ពានរូបនេះកំពុងតែទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យផងដែរ។ ជាក់ស្តែងមុននេះបន្តិចតារាចម្រៀងរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនដោយបង្កប់ទៅដោយអត្ថន័យថា៖ « យើងអាចនឹងកើតមក មិនបានរស់នៅលើគំនរទ្រព្យដូចគេក៏ពិតមែន! ក៏ប៉ុន្តែអ្វីដែលយើងយកមកជាមួយនោះគឺ ទេពកោសល្យ នឹងជំនាញពិសេសផ្ទាល់ខ្លួន! ! ទ្រាំបន្តិចទៀត ប្រឹងបន្តិចទៀត តស៊ូបន្តិចទៀត យើងនឹងឈានទៅដល់គោលដៅរបស់យើងចាកជាមិនខាន»៕
