ថៃ៖ កាលពីរាត្រីថ្ងៃទី២០ វិច្ឆិកា តារាកំប្លែងលោក ម៉ៅ សាមឿន ហៅនាយ វីតាមីនសេ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនៅប្រទេសថៃ ទទួលបានអំណោយជាថវិកាមួយចំនួនពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ខណៈស្ថានភាពជំងឺរបស់តារាកំប្លែងរូបនេះកំពុងប្រឈមនឹងជំងឺធ្ងន់ធ្ងរកំពុងជួយសង្គ្រោះបន្ទាន់ និងត្រូវការថវិកាជាចាំបាច់។ ទន្ទឹមនេះ លោក ភិបាលខណ្ឌមានជ័យ និងភរិយាក៏បានជួបជាមួយនឹងអ្នកនាង ប៉េង ប៉ោង កូនស្រីបង្កើតរបស់នាយ វីតាមីនសេ ដើម្បីសាកសួរសុខទុក្ខ នាយ វីតាមីនសេ ដែលកំពុងសម្រាកព្យាបាលនៅប្រទេសថៃ។

ភ្លាមៗនោះ តារាកំប្លែងនាង ប៉េង ប៉ោង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ទឹកចិត្តជ្រះ​ថ្លា​របស់លោក ពេជ្រ កែវមុនី និងភរិយា ក្រែលែងបានជួយក្រុមគ្រួសារនាង និងសិល្បករដទៃទៀតដែលជួបនូវការលំបាក ពោលគឺលោកអភិបាលខណ្ឌមានជ័យ មិនដែលមើលរំលង​ទុក្ខ​លំបាកបងប្អូនប្រជាពលរដ្ឋឡើយ ។ គួរបញ្ជាក់ថា ពេលនេះ នាយ វីតាមីនសេ មានអាការ:ធ្វើទុក្ខខ្លាំង ព្រោះតែជំងឺដុះដុំសាច់ក្នុងថ្លើមផង និងមានជំងឺដំបៅក្រពះផង បន្ថែមពីលើជំងឺលើសឈាម និងទឹកនោមផ្អែម ៕