ភ្នំពេញ៖ អតី​តពិធីការិនី វីជេ អាណូ ដែលបាត់ខ្លួនឈឹងពី​វិថី​សិល្បៈជាង១០ឆ្នាំ ក្រោយ​រង​អាស្រូវ ត្រូវ​គេឆូតមុខ​នឹង​ឡាម នាង​បាន​វិលមកបង្ហាញ​មុខសាថ្មី នឹងបើ​ក​ហាង​លក់​បាយ​ម្ហូប​​​កុំម៉្មងតាម​អនឡាញ​។ ថ្មីៗក៏ល្បីថា វីជេ អាណូ បើកក្រុមហ៊ុន​ទិញ​លក់​ឡាន ក៏​កំពុង​ទទួ​លកា​រកាក់កបផង​ដែរ​។

ក្រោយ​រង​ភាព​អាម៉ាសថា ត្រូវ​គេចាប់​ឆូតមុខ​នឹង​ឡាម ដោយ​សារ​ជាប់​ទំនាក់​ទំនង​ស្នេហា​ត្រីកោណ អតីតតារាសម្តែង និងជាតារាបង្ហាញម៉ូដ វីជេ អាណូ បានផ្អាក ការងារសិល្បៈ ទាំងស្រុងអស់​រយៈពេលជាង១០ឆ្នាំ​ ។ ដែលមាន​ដំណឹងថា ​បាន​ចេញ​ទៅ​រ​ស់​នៅអាមេរិក ដែលទើប​តែមួយ​ឆ្នាំមុននេះ នាងបានធ្វើឲ្យទស្ស​និក​ជននិងអ្នកគាំទ្រនាងជាច្រើន មាន​ការ​ភ្ញាក់​ផ្អើល ជាមួយ​នឹងការបើកជំនួញហាងអាហារប្រកាសលក់​តាម​អនឡាញ និ​ង​ប្រកា​សខ្លួ​នចូ​លប្រឡូកការងារ​សិល្បៈ​វិញ។

ការវិលមក​ជាន់​ឆ្នាំចាស់ របស់អ្នកនាង វីជេ អាណូ ក្រោយបាត់ខ្លួនជាង១០ឆ្នាំ ទាំងថាពេល​នេះ​ក៏មាន​កូនប្រុសស្រីចំនួន​៤នាក់ហើយដែរនោះ នាងហាក់​កាក់កបនិង​ជំនួញ ដែលបើក​ហាងលក់អាហារ ពេលនេះ​ក៏ល្បីថា នាង​កំពុងធ្វើ​ជាថៅកែទិញលក់​ឡាន ដែលកំពុងត្រូវបា​នគេកុំម្ម៉ងទិញ​ច្រើនផង​ដែរ ជាមួយ​នឹង​សេវ៉ាបង់​រំលស់ក៏​មាន​នោះ​។