ភ្នំពេញ៖ នៅក្រោយភាពស្ងប់ស្ងាត់ ពីព្យុះព័ត៌មានដែលរៀបដំណើរចាក់ចេញពីផលិតកម្មសាន់ដេ ទាំងបទចម្រៀងថ្មីក៏ថមថយសន្ទុះគាំទ្រនោះ ថ្មីៗនេះ តារាចម្រៀងមានកំណើតពីទឹកដីខេត្តកំពង់ស្ពឺ កញ្ញា អ៊ីវ៉ា ក៏ធ្វើឲ្យមជ្ឈដ្ឋានមហាជនស្រឡាំងកាំង និងសំណងផ្ទះវិឡា ដ៏ប្រណិតរបស់នាង ជាមួយនឹងការគណនាតម្លៃ ប្រយោលពីរាប់សែនដុល្លារ។ទទ្ទឹមនឹងការជោគជ័យក្នុងវិស័យសិល្បៈតារាស្រីមានកំណើតពីទឹកដីខេត្តកំពង់ស្ពឺ កញ្ញា អ៊ីវ៉ា ក៏មានជីវិតល្អស្រស់បំព្រង ក្រៅឆាកផងដែរ ដែលបច្ចុប្បន្ន នាងកំពុងតែរស់នៅ លើផ្ទះដ៏ធំស្កឹមស្កៃ ទ្រនំខ្ពស់ ជាមួយនឹង ការរចនាយ៉ាងទាន់សម័យ ដែលនាងបានបង្ហោះបង្អួតអ្នកគាំទ្រ ដែលធ្វើឲ្យមានការលាន់មាត់នូវទ្រព្យដ៏មហាសាលនេះ។ ចំពោះម៉ូតផ្ទះវីឡា អាចនិយាយបានថា ជាម៉ូតទាន់សម័យ និងពេញនិយម សម្រាប់មនុស្ស គ្រប់ស្រទាប់ ព្រោះថា ម៉ូតមួយនេះ វាមិនមានភាពសាមញ្ញច្រើន ដោយខាងមុខផ្ទះ មានទីធ្លាធំទូលាយ អមជាមួយនឹង បរិយាកាសបរិសុទ្ធ ដែលធ្វើឲ្យ អ្នកដែលឃើញផ្ទះនាងហើយ មានអារម្មណ៍ ចង់រស់នៅតែម្តង៕
