ភ្នំពេញ៖ បន្ទាប់ពីលេចឮព័ត៌មានថា កូនប្រុសទី៣ របស់នាយ ក្រឹម ឈ្មោះ អ៊ូ អាឡាន មានទំនាក់ទំនងស្នេហាជាមួយម្ចាស់ជយលាភីលេខ១ ក្នុងកម្មវិធី Miss Cambodia 2017 កញ្ញា រឿន ណាត។ ថ្មីៗនេះ ម្ចាស់ជយលាភីលេខ១ ក្នុងកម្មវិធី Miss Cambodia 2017 ក៏បានចេញមុខអះអាងថា«ការលេចឮនោះ មិនមែនជាការពិតឡើយ»។

បន្ទរនឹងសំដីបដិសេធស្នេហ៍កូនប្រុសទី៣របស់ កំពូលតារាកំប្លែងនោះ កញ្ញា រឿន ណាត ក៏បានបកស្រាយផងដែរថា «ភាពស្និទ្ធស្នាលរវាងខ្ញុំ និងកូនប្រុសនាយ ក្រឹម ឈ្មោះ អ៊ូ អាឡាន កើតឡើងយូរដែរហើយ តែក្នុងនាមជាបងប្អូន ឬជាមិត្តភ័ក្ដិស្រលាញ់រាប់អានគ្នាតែប៉ុណ្ណោះ ។បើឲ្យឈានចូលទៅផ្លូវស្នេហាមិនអាចទៅរួចឡើយ។ដូច្នេះសូមកុំមានការយល់ច្រឡំ»។

ក្នុងន័យដដែលនោះកញ្ញា បានបន្តទៀតថា«ពេលនេះចិត្ត បេះដូងខ្ញុំ ផ្ដោតសំខាន់ទៅលើតែការងារសិល្បៈតែប៉ុណ្ណោះ ជាពិសេសត្រៀមពង្រឹងសមត្ថភាពដើម្បីឡើងប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខ»។