ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹង ព្រឹទ្ធាចារ្យល្ខោនបាសាក់ លោកតា អ៊ុំ សាមិត្ត ដែលមានវ័យ៨១ឆ្នាំ នៃការធ្លាក់ខ្លួនឈឺធ្ងន់ចូលសម្រាកព្យាបាល នៅមន្ទីពេទ្យ ដោយជំងឺជំងឺសួត និងបេះដូងធ្វើទុក្ខខ្លាំង។ អ្នកនាង ចន ច័ន្ទលក្ខិណាប្រធានសមាគមសិល្បករខ្មែរបានផ្សព្វផ្សាយ ដំណឹងនេះបន្ត ដើម្បីឲ្យសិល្បករសិល្បការិនីបានជ្រាបផងដែរ។

ក្នុងផេកសមាគមសិល្បករខ្មែរ បានបង្ហាញឲ្យដឹងយ៉ាងដូច្នេះថា«លោកពូ អ៊ុំ សាមិត្ត គាត់ជាតារាផ្នែកខាងល្ខោនបាសាក់មានជំម្ងឺជាទំម្ងន់ចូលសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យកាលម៉ែត្រ»។ ជាមួយគ្នានោះអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរក៏បានអំពាវនាវដល់សិល្បករ សិល្បការនី ឲ្យទៅសួរសុខទុក្ខ លោកតា អ៊ុំ សាមិត្ត អាយុ៨១ឆ្នាំ ក៏ដូចជាជួយលើកទឹកចិត្ត និងជួយឧបត្ថមជាថវិការមួយចំនួនផងដែរខណៈដែលជីវភាពរបស់គាត់កំពុងខ្វះខាតខ្លាំង បំផុត។