ភ្នំពេញ៖ តារាចម្រៀងមេម៉ាយ​ចំណាយ​មាត់​ញាតិ​ អ្នកនាង ពេជ្រ សោភា ដែ​ល​​ត្រូវ​បាន​គេ​ដឹង​យ៉ាងសុះសាយ ថាកំពុង​មាន​ស្នេហាផ្អែមល្ហែម​និង​តារា​ស​ម្តែង​និ​ង​​ច​ម្រៀ​​ងរូប​សង្ហាខ្ពស់​ស្រឡះវ័យ​ក្មេង ជាង លោក ឆឹម សក្កដា ។ ប៉ុ​ន្តែ​នៅ​​​រសៀល​ថ្ងៃទី​២៣សីហា អ្នកមេម៉ាយ​វ័យជាង៣០ឆ្នាំរូបនេះ បែរបង្ហាញភាព​សៅ​ហ្មង​ចិត្ត​និងបន្ទោសខ្លួន​ឯងចាស់។

គួររំឭកថា ក្រោយការប្រកាសសិក្សាចិត្ត​ថ្លើម​សង្សារវ័យ​ក្មេង លោក ឆឹម ស​ក្ក​ដា នាង ពេជ្រ សោភា ជាតារាចម្រៀងល្បី​របស់​ផលិតកម្ម​ហង្ស​មាស ​ក៏​ធ្លាប់​បានពោល​សរសើរខ្លួន​និងជំនួបស្នេហ៍ជាមួយ​សង្សារវ័យ​ក្មេង​ថា «បងបាន​ធ្វើ​ឲ្យ​អូនទទួល​យកបាន​គ្រប់បែបយ៉ាង ទាំងទឹកចិត្ត ទាំងបេះដូង ។ បងនៅ​ក្មេង​មែន​ តែចិត្តគំនិតបង​ជាមនុស្សចាស់ អូនសំណាងបាន​ជួបបង ក្រោយ​គេតែ​មិ​ន​​​យឿតពេលទេ»។

ប៉ុន្តែ​មុននេះ តារាចម្រៀង​នាង ពេជ្រ សោភា បែរជាបញ្ចេញសារជាមួយ​រូប​ថត​អង្គុយ​ក្នុង​ទឹកមុខ​ក្រៀមក្រមថា «ស្រឡាញ់ស្រីចាស់អន់ណាស់មែន ទើប​គ្រប់​តែងសុំ​អូនបែក»។

យ៉ាងណាគេនៅមិន​ទាន់​ដឹងថា នាង ពេជ្រ សោភា បញ្ចេញសារនេះ​ជាចេត​នា​ពិតចង់​បង្ហាញ​ពី​ចំណងស្នេហ៍ប្រុសក្មេងនាង មានភាពរង្គោះរង្គើមែន​ឬក៏​ជា​កា​រ​សម្តែងក្នុងសាច់​រឿងនោះ​ទេ ។ ប៉ុន្តែក៏គេឃើញមាន​អ្នក​គាំទ្រខមមិនលើក​ទឹ​ក​​​ចិត្តថា បង បងស្រីត្រូវរឹងមាំឡើង ជីវិតស្នេហាតែប៉ុណ្នឹងបង ។ បងជា​​តា​រា​ល្បី​​កុំ​ទៅគិតរឿងហ្នឹង មិនខ្វះទេបុរសចិត្តស្មោះ បងនៅ​មាន​ឳកាសទៀត​។