ភ្នំពេញ៖ កាន់តែកន្រ្តាក់អារម្មណ៍បន្ថែមទៀតហើយ ជាមួយនឹងបទថ្មីរបស់តារាចម្រៀងដ៏ល្បីអ្នកនាង ពេជ្រ សោភា ត្រូវបានគេដឹងថា កំពុងតែត្រូវប៉ាន់ ព្រោះគ្រាន់តែ ២សប្តាហ៍ក្នុងខែវិច្ឆិកានេះ អាចរកលុយបាន ៣ម៉ឺនដុល្លា។ កាន់តែចម្លែកនោះបទថ្មីរបស់តារារូបនេះមានចំណងជើងថា «ចែភាIn The Mix» រំលេចឲ្យឃើញពីស្រមោលវត្តមាន តារាចម្រៀងកូនក្រុម ដែលមរណៈភពជាងមួយខែហើយ គឺអ្នកនាង សាន ស្រីឡៃ បែរនៅមានវត្តមានសម្តែងក្នុងបទចម្រៀងរបស់នាងនេះទៀត ដែលធ្វើឲ្យ អ្នកគាំទ្រមួយចំនួន ស្រណោះរូបនាងជាខ្លាំង។

 

ជាពិសេសនោះទស្សនិកជនមួយចំនួនបាននិយាយថា« ពេលឃើញ ស្រីឡៃ នៅក្នុងMVស្រស់ៗបែបនេះ ហាក់មិនចង់ជឿថា នាងស្លាប់នោះទេ»។ ដូចនេះឃើញថាបទចម្រៀងមួយបទនេះ កំពុងតែទទួលការគាំទ្រខ្លាំង និងមានការ Share យ៉ាងច្រើន នៅលើបណ្តាញសង្គម មិនខុសពីបទ «What’s Your Name?» របស់នាង ដែលទើបតែចេញថ្មីៗនោះទេ៕