ភ្នំពេញ៖ តារាសម្ដែងសិចស៊ី មាត់ឆៅ កញ្ញា ដេននី ក្វាន់ ដែលទើបតែបង្ហាញមុខមាត់គូស្នេហ៍ និងទទួលបានការសរសើរថា សមគ្នាណាស់។ថ្មីៗនេះនាងតែងចេញមុខព្រលះ យ៉ាងចាស់ដៃ អ្នកតែងតែជ្រាតជ្រែកសេចក្តីសុខរបស់ខ្លួន។ គណនីយហ្វេសប៊ុករបស់នាងបានព្រលះយ៉ាងចាស់ដៃយ៉ាងដូច្នេះថា«កុំឲ្យអញដឹងនិងឮទៀតឲ្យសោះថា នាងឯងនិយាយមិនល្អពីអញ មុនថាឲ្យអញឆ្លុះកញ្ចក់មើលខ្លួននាងឯងផង បើនាងឯងល្អមែន មិនមែនភ្ជាប់ពាក្យបានបីឬបួនខែផង គេផ្តាច់ពាក្យវិញទេ។

សម្គាល់តាមការលើកឡើងរបស់នាង ដេននី ក្វាន់ ខាងលើនោះ ច្បាស់ណាស់ថា អ្នកដែលតែជ្រែកនាង ជាមនុស្សស្រីហើយក៏ជាមនុស្សស្រី ពោះម៉ាយ ខាន់ស្លាផងដែរ ។ ក្នុងនោះដែរ នាង ដេននី ក្វាន់ ក៏ចំអកកប់ៗទៅឲ្យនារីនោះទៀតថា «យើងមិនដល់នាងឯងទេ ព្រោះយើងមិនចេះអារឿង មានតែឡានមួយនឹង ជិះដើរទាក់ប្រុសដូចនាងឯងទេ»។ បន្ថែមពីការគាស់កកាយប្រវត្តិអាស្រី អ្នកដែលថា តាមជ្រែកនាងថា ខ្ញុំក៏មិនមានប្រវត្តិ គេចាប់គេចងដូចនាងឯងដែរ..មីចោរនឹងលើរង្គើរក្រោមឯង គង់តែអញទៅហែកដល់ផ្ទះទេ។

នាង ដេននី ក្វាន់ ក៏ពោលបន្តថា«មាត់នាងឯងពូកែណាស់ អានិយាយពីគេនឹង..ពូជនាងឯងយើងស្គាល់ច្បាស់ណាស់ អាពូជដើរទាក់ប្រុសទាំងបងទាំងប្អូននឹង នាងឯងថា យើងពាក់មាសមើលទៅស្រែៗ ចុះនាងឯងពាក់ពេជ្រហ្នឹង ពេជ្រពិតឬអត់? យើងស៊ូពាក់មាសឲ្យតែវាជារបស់ពិត!»។ ជាមួយនិងសាររបស់តារារូបនេះក៏មានប្រិយមិត្តនួយចំនួនចូលខមមិនថា« ខ្លាចហើយស្រីៗអោយតែឈ្លោះគ្នាម្ដងៗមិនថានៅកន្លែងណាឬពេលណាទេ»។