រាជធានីភ្នំពេញ ៖ កាលពីម្សិលមិញនេះកូនប្រុសទី២របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុន្នីនាគ ជាថ្ងៃខួបកំណើតរបស់ខ្លួនដោយមានការរៀបចំពិធីជប់លៀងយ៉ាងសាមញ្ញលក្ខណៈគ្រួសារមានរៀបចំម្ហូបអាហារយ៉ាងឈ្ងុយឆ្ងាញ់ក្រោមវត្តមានភ្ញៀវកិត្តិយសបែបគ្រួសារតែម្ដង។

ទិដ្ឋភាពដ៏ស្និទ្ធស្នាល និងកក់ក្ដៅដែលបានកើតឡើងក្នុងពិធីខួបកំណើតនេះត្រូវបានប​ង្ហាញឡើងដោយគណនីហ្វេសប៊ុករបស់ប្រធានសមាគសិល្បករខ្មែរអ្នកនាង ចន ច័ន្ទល​ក្ខិ​ណា ដោយបានបង្ហោះឃ្លីបវីដេអូ អមដោយរូបភាពជាច្រើនយ៉ាងរីករាយមើលទៅពិតជាមានសុភមង្គលពេញ។

ជាមួយគ្នានេះដែរអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានភ្ជាប់សំណេជូនពរថា៖ “Happy bi​r​th​da​​y ក្មួយប្រុសជូនពរអោយក្មួយមានកេរ្តិ៍ឈ្មោះកាន់តែល្បី Sovath Monineak”។ យ៉ាង​ណា​ក្តី ក្រោយឃើញការរៀបចំពិធីតូចសាមញ្ញបែបនេះមហាជនបានពោលពាក្យសរសើរមិនដាច់ពីមាត់ចំពោះគ្រួសារតារាចម្រៀង ព្រាប សុវត្ថិ ដែលជាគ្រួសារអ្នកសិល្បៈមានសុភមង្គលខ្លាំងជាងគេ៕