រាជធានីភ្នំពេញ ៖ តារាចម្រៀងប្រុស ខាន់ ជេមស៍ ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញខ្លាំងអស់​រយៈពេលច្រើនឆ្នាំ ក្នុងវិថីសិល្បៈខ្មែរថែមទាំងជាតារាចម្រៀងមួយរូបអាចរក្សាតំណែងបា​ន​រាប់ឆ្នាំមកហើយ តាមរយៈសម្លេងដ៏ពីរោះរបស់លោក។

មួយរយៈចុងក្រោយនេះតារាសម្លេងស្រទន់រូបនេះតែងបង្ហាញពីជីវិតផ្ទាល់ខ្លួន រួមគ្រួសារដ៏មានសុភមង្គលជាមួយប្រពន្ធ និងកូនៗ ធ្វើឲ្យហ្វេនបានឃើញជានិច្ច លើបណ្ដាញសង្គម​។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនផ្ទុះកោតសរសើរបំផុតនោះ បើទោះបីជាមមាញឹកជាមួយនឹងការងារសិល្បៈខ្លាំងកម្រិតណាក៏ដោយតែតារាចម្រៀងរូបនេះក៏មិនភ្លេចជួយសម្រាលកិច្ច​ការផ្ទះរបស់ប្រពន្ធ ដែរដោយម្ចាស់បទ

«សម្រែកបេះដូង» រូបនេះក៏បានបង្ហោះឃ្លីបវីដេអូមួយ ដែលបង្ហាញពីសកម្មភាពរបស់លោកកំពុងអង្គុយបត់ខោអាវឲ្យកូនៗរបស់លោក អមដោយបានភ្ជាប់ជាមួយសំណេរថា ៖«ការងារក្រៅម៉ោងជួយការងារប្រពន្ធខ្លះមានអីមិនល្អ»។ ក្រោយតារាចម្រៀងរូបនេះប​ង្ហោះវីដេអូរួចមកឃើញថា មានអ្នកគាំទ្រជាច្រើនបានចូលមកខមិនសរសើរស្រដៀងៗគ្នាថា៖ «ប្តីល្អកម្ររកបាន»៕