ភ្នំពេញ៖ ភ្ជាប់នឹងរូបថតលើឆាកកំប្លែងជាច្រើនសន្លឹកក្នុងសភាពរូបរាងនៅស្គម គ្រាដែលផ្តើមអាជីពកំប្លែងដំបូ ង នាយ ពែក មី ក៏សរសេរសាររំឭកពីអតីតដែលកន្លងផុត សល់នៅតែស្រមោលអនុស្សាវរីយ៍នេះ។ ក្នុងសាររំឭកជា​មួយនឹងរូបស្រមោលពីអតីតកាលនេះ នាង ពែក មី បានសរសេររៀបរាប់ថា«ពេលវេលាលឿនណាស់ 5ឆ្នាំហាក់ថ្មីៗ រំ​លឹកដល់រឿងនេះ ខ្ញុំសូមផ្ញើរក្តីនឹករលឹក»។ តែយ៉ាងណាតារាកំប្លែង ចាកទីកំណើត ទឹកដីខេត្តព្រៃវែង ទៅសម្តែងភាពហ៊ឺហារ ទាំងថ្លោសនៅទីជនបទខេត្តស្វា​យ​​រៀង នាយ ពែកមី ដែលបង្ហាញបន្ថែមពីសារ អរគុណជាពន់ពេកដល់ពុកម៉ែ បងប្អូនបងប្រុសបងស្រី ប្រិយមិត្តទស្សនិកជនគ្រប់ៗគ្នាដែលបានជួយខ្ញុំគ្រប់រូបភាព។ ក្នុងន័យនោះ នាយ ពែកមី ហាក់បង្ហាញថា មិនត្រឹមតែរំឭកអតីតកាលនេះទេ ក្នុងនោះនាយ ពែក មី ក៏ចង់ជជែកលេងជាមួយអ្នកគាំទ្រ ។ ខណៈដែលនាងសរសេរនៅឃ្លាចុងក្រោយថា «ថ្ងៃនេះទំនេរមួយព្រឹក ចឹងហើយអាចឆ្លើយខំមិនបានគ្រប់ៗគ្នាណា»៕