រាជធានីភ្នំពេញ ៖ ក្រោយរៀបការជាមួយគ្នាអស់រយៈពេលជិត២ឆ្នាំរួចមកឃើញថាខ្សែជីវិ​តរបស់ សួស វីសា និង ថមមី ពីមួយថ្ងៃទៅមួយថ្ងៃគឺពោរពេញដោយសុភមង្គល និងមា ន​សេចក្តីសុខយ៉ាងខ្លាំងជាមួយជីវិតគ្រូសារក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីស្វាមី ស្របពេលដែល សួស វីសា កំពុងពពោះកូនដំបូងនៅសល់មិនដល់១០ថ្ងៃទេនឹងដល់ពេលវេលាសម្រាលហើយ។

ខណៈពេលដែលភរិយាកំពុងពពោះកូនកាន់តែគៀកថ្ងៃសម្រាលផងនោះស្រាប់តែលោក ថមមី បានបង្ហាញរូបភាពជាច្រើនសន្លឹកដែលបានដើរតួនាទីជាស្វាមី និងជាឪពុកដ៏ល្អសម្រាប់កូនក្នុងផ្ទៃដោយលោក បាននាំភរិយាទៅពិនិត្យផ្ទៃពោះទាំងទឹកមុខញញឹមបិទមាត់មិនជិត ដ្បិតជិតបានឃើញកូនស្រីមាសស្ងួនក្នុងពេលឆាប់ខាងមុខនេះ ដោយអមសំណេរជាមួយឃ្លាដែលពេញទៅដោយអត្ថន័យថា ៖

«បំពេញកាតព្វកិច្ចជាឪពុក និងនាទីជាប្តីសម្រាប់គ្រួសារ” ។ ជាមួយគ្នានេះដែរលោក ថមមី ក៏សង្កត់ធ្ងន់ទៀតថា៖ «សល់តែ៩ថ្ងៃទៀតទេបានជួបមុខកូនស្រីសំលាញ់ប៉ាៗហើយ 09 . 10 . 2020 (Jenny)»៕