រាជធានីភ្នំពេញ ៖ តារាម៉ូដែលស្រីដ៏មានសមត្ថភាព និងទេពកោសល្យសិល្បៈខ្ពស់ កញ្ញា ទឹម រដ្ឋា ដែលបានឈានជើងចូលសិល្បៈ អស់រយៈជាច្រើនឆ្នាំមកហើយ តែតារាស្រីរូបនេះនៅតែស្ថិតនៅក្នុងដួងចិត្តមហាជន និងទទួលបានការគាំទ្រច្រើនដដែល។ លើសពីនេះទៅ​ទៀត បើនិយាយពីស្នាដៃក្នុងវិថីសិល្បៈ នាងវិញ តែងតែមានការកោតសរសើរពីទស្ស​និ​កជន និងហ្វេនៗតាមរយៈការងារសិល្បៈផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ មួយរយៈពេលចុងក្រោយនេះ នាងកាន់តែមានភាពមមាញឹកជាមួយការងារខ្លាំងជាងមុនគួរឲ្យកត់សម្គាល់ មិនថាថតខ្សែភាពយន្ត ថតស្ពត ឬថតសម្អាងការនោះទេ។ ខណៈពេលថ្មីៗនេះដែរកញ្ញា ទឹម រដ្ឋា បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចមហាជននៅ ក្នុងបណ្តាញសង្គមជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងបានប​ង្ហា​​ញនៅស្នាដៃថ្មីថតឈុតសម្លៀកបំពាក់បុរាណដែលមានឈ្មោះថា

ស្ដេចចម្បាំងស្វា.ស ដែលមើលទៅពិតជាស្រស់ស្អាតស្រស់ខ្លាំង ដោយឈុតថ្មីនេះ បានរច​នាឡើងតាមបែបបុរាណ និងភាពច្នៃប្រឌិត ម្យ៉ាងវិញទៀត ពេលតារាស្រីរូបនេះ បានស្លៀ​កឈុតនេះទៅ ពិតជាសក្ដិសម ហើយអង្គអាច និងរឹងមាំតែម្ដង។ ជាមួយគ្នាក៏ឃើញមានតារាប្រុសរាងខ្ពស់ស្រឡះលោក អ៊ុន សិទ្ធា បានចែករំលែកបន្តដោយភ្ជាប់ជាមួយសំណេរថា៖ “វគ្គដំបូង សូមបង្ហាញពីកញ្ញាTim Rothaក្នុងឈុតចម្បាំងស្វាសយល់យ៉ាងណាដែរ ? បើ​ស្រ​លាញ់ និងគាំទ្រស្នាដៃរបស់ខ្មែរ ជួយលើកស្ទួយទាំងអស់គ្នាផងសង្ឃឹមថា នឹងមានឈុតបែបនេះក្នុងភាពយន្តខ្មែរយើងក្នុងពេលឆាប់ៗនេះ៕