ភ្នំពេញ៖ ក្រោយការអំពាវនាវពីប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ជូនដំណឹងដល់សិល្បករសិល្បការិនី ពីដំណឹង លោកព្រឹទ្ធាចារ្យល្ខោនបាសាក់ អ៊ុំ សាមិត្ត ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយជំងឺសួត និងបេះដូងធ្វើទុក្ខខ្លាំង ហើយត្រូវកូនចៅនាំចូលសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យកាលម៉ែត្រ។ នៅរសៀលថ្ងៃនេះ តារាកប្លែងនាយ ក្រឹម ស្វះស្វែងទៅសួរសុខទុក្ខនិងនាំយកអំណោយមូលនិធិចាស់ជរា ជូនលោកព្រឹទ្ធាចារ្យកំពុងសម្រាកនៅក្នុងមន្ទីពេទ្យភ្លាម។ គួររំឭកថា លោកតា អ៊ុំ សាមិត្ត ដែលមានអាយុ៨១ឆ្នាំ ។ លោក គឺជាព្រឹទ្ធាចារ្យសិល្បៈបុរាណ្យ ផ្នែកល្ខោនបាសាក់ ដែលមួយជីវិតរបស់លោកបានបូជាជាវិស្ស័យសិល្បៈ លុះសព្វថ្ងៃ។ ព្រមនឹងវត្តមាននាយ ក្រឹម បានទៅសួរសុខទុក្ខព្រឹទ្ធាចារ្យរៀមច្បងមុនគេនោះ នាយ ក្រឹម ក៏រំឭកដែរថា ដល់អ្នកសិល្បករសិល្បការិនី សូមឲ្យទៅជួយសួរសុខទុក្ខលោក ព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត ផង ទោះមិនមានអ្វីក៏ដោយ ដែលលោក និងសប្បាយចិត្តពេលឃើញវត្តមាន បងប្អូនកូនក្មួយងដែលជាអ្នកសិល្បៈទៅសួរសុខទុក្ខលោកពេលនេះ ហើយក៏ជាការលើកទឹកចិត្តមួយផងដែរសម្រាប់មនុស្សចាស់។ គួរបញ្ជាក់ផងដែរថា «មូលនិធិចាស់ជរា ក៏ធ្លាប់បានជួយឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ជូនដល់លោកតាម្តងរួចមកហើយគឺតាំងពីលោកតា អ៊ុំ សាមិត្ត មិនទាន់ធ្លាក់ខ្លួនឈឺឌ្រុតឌ្រូមមកម្លេះ»៕
