ហ្វីលីពីន ៖ ក្រោយពីជំនួបអាហារពេលល្ងាចជាមួយសម្តេចតេជោ ហ៊ុន សែន, នាង ម៉ារីម៉ា និងស្វាមី បានបង្ហោះសារថ្លែង​អំណរគុណសម្តេចតេជោជាច្រើនលើកច្រើនសា។ ជាក់ស្តែង កាលពីប៉ុន្មាន​ថ្ងៃ​មុននេះ តារាសម្តែងហ្វីលីពីន លោក ឌីងដុង ឌែនតេស វ័យ ៣៧ឆ្នាំ ដែល​ប្រជាជនកម្ពុជាស្គាលថា សូជីអូ ស្វាមី ម៉ារីម៉ា បានបង្ហោះសារថ្លែងអំណរគុណ​ ជួសមុខឲ្យភរិយាលើគណនីអ៊ីនស្ត្រាក្រាមថា “កាលពីរាត្រីថ្ងៃទី១២ វិច្ឆិកា ២០១៧ ខ្ញុំបានអមដំណើរជាមួយភរិយាខ្ញុំ ដើម្បី ថ្លែងអំណរគុណទៅដល់នាយករដ្ឋមន្រ្តីហ៊ុនសែន ចំពោះការគាំទ្រ ខ្សែភាពយន្តហ្វីលីពីន របស់ពួកយើង” ។

លោកថ្លែងក្នុងក្តីរីករាយបន្តថា “ខ្ញុំពិតជាមានមោទនភាពចំពោះឧត្តមភរិយារបស់ខ្ញុំចំពោះការងាររបស់នាងពិតមែន ហើយពេលនេះនាងក៏អាចទាក់ទងជាមួយនិងទស្សនិកជន ដែលជា Fans ជិតខាង ដែលជាប្រទេសនៅអាសុីយើងផងដែរ”។ គួរកត់សម្គាល់ថា ជំនួបសាយភោជន៍នេះ បានធ្វើតារា២ដួង ប្តីប្រពន្ធ មានក្តីសប្បាយរីកពន់ ព្រោះកន្លងមកពួកគេមិនធ្លាប់មានឱកាសបានជួបថ្នាក់ដឹកនាំកំពូល​នៃប្រទេសណាមួយឡើយ ។ នេះមិនមែនជាលើកទីមួយឡើយ ដែលលោក សូជីអូ និងភរិយា ម៉ារីម៉ា បានបង្ហោះសារថ្លែងអំណរគុណបែបនេះ ៕