ភ្នំពេញ៖ ក្រោយដំណើរចាក់ចេញពីផលិតកម្មសាន់ដេ របស់លោក ខេមរៈ សិរីមន្ត ព្យុះចចាមអារាមជាច្រើនបានបក់គួចឡើងកក្រើកលើវិថីសិល្បៈចម្រៀង។ដែលខ្លះថា នាយ ចឺម នឹងឡើងជំនួញតំណែងសិរីមន្ត ខ្លះថាតំណែងនេះ មានតែមាស សាលី ខណៈ ឆាយ វីរៈយុទ្ធ ដែលកន្លងមកត្រូវបានអ្នកគាំទ្រប្រដូចងារកំពូលតារាចម្រៀងបែរជានៅស្ងប់ទ្រឹង។
ថ្មីៗនេះព្រមនឹងការលើកតម្កើងតាមមាត់ចាបមាត់ព្រាប ថា សិរីមន្តចេញទៅនៅតែនាយ ចឺម ជំនួញតំណែងនោះ នាយ ចឺម ក៏ពន្លយបែបចាក់បណ្តញនៅពេលឡើងឆាកតន្រ្តីថា អើបន្ទាប់ពីតារាចម្រៀងកំពូលទៅ មានណា មានតែចឺម ។ តែយ៉ាងណាផលិតកម្ម មិនបានបង្ហាញអត្តសញ្ញាណ តារារូបណាជំនួញតំណែង សិរីមន្តនោះទេ នៅរាល់ការបកស្រាយអ្នកគ្រប់គ្រងផលិតកម្ម លោក ឡាយ សុខចំរើន ត្រឹមតែអះអាងថា សិរីមន្ត ចេញទៅផលិតកម្ម បានត្រៀមតារាចម្រៀងល្អៗ មានអស់ហើយ» ។
ដំណឹងបោកបក់ចុងក្រោយ បែរជាផ្ទុះឡើងថា សាន់ដេ ក៏មានគម្រោងលើតារាចម្រៀងម្ចាស់បទអក្សរបេះដូង លោក មាស សាលី ឡើងវិញ ខណៈតារារូបនេះក៏ធ្លាប់លើកមុខលើកមាត់ផលិតកម្មនេះឲ្យងើបដល់កំពូលផងដែរ តាមរយៈបទអក្សរបេះដូងនោះ។
ប៉ុន្តែយ៉ាងណាដំណឹងនេះក៏ត្រូវបាន ម្ចាស់បទអក្សរបេះដូង មិននៅពួនសម្ងំសាទរនិងពាក្យលើតម្កើងនោះឡើយ ។ មាស សាលី ដែលបង្ហាញទាំងវ័យពិតប្រាកដ ៣៦ឆ្នាំ លោកថា រឿងខេមរៈសេរីមន្ត ចាកចេញជារឿងរបស់គាត់ គាត់មានសមត្ថភាព ដូចនេះស្រួលរកទ្រនំថ្មី ចំណែករូបខ្ញុំគ្មាន សមត្ថភាពគ្រងដំណែងជើងឯកនៅផលិតកម្មសាន់ដេរទេ ព្រោះអាយុចាស់ហើយ ៣៦ ឆ្នាំនេះ ។
គួររលឹកផង ដែរថា ម្ចាស់បទ អង្គរក្សបេះដូងមួយ ហាក់មិនសូវមានបទចម្រៀងច្រៀង ដូចតារាដទៃទៀតក្នុងផលិតកម្មសាន់ ដេរឡើយ៕
