ភ្នំពេញ៖ ភ្ជាប់ដំណឹងប្រជែងគ្នា និងអតីតសង្សារចូលរោងការនៅចុងឆ្នាំ២០១៧នេះដូចគ្នា ។ នៅព្រឹកថ្ងៃ​ទី​២​៣​ ខែ​វិច្ឆិ​កា​នេះ ទាំងវេលាថ្ងៃពិសេសខិតចូលកាន់តែជិត កវី សុខ ជំនោរ ក៏ចេញសារសុំទោសមិត្តៗស្និទស្នាលធ្វើឲ្យក​ក្រើ​ក​ពេញបណ្តា​ញាស​ង្គម។ គួររំឭកថា កវី លោកសុខ ជំនោរ នឹងត្រូវចូលរោងជ័យនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាង​មុខនេះ ជាមួយនឹងគូដណ្តឹងជានារីបម្រើការនៅធនាគារមួយនៅក្រុងភ្នំពេញ។ ខណៈដែលកញ្ញា សុគន្ធ នីសា ក៏ក្រាបផ្ទឹមនឹងគូដណ្តឹងអាណិកជនខ្មែរអាមេរិក ឈ្មោះ សាំបា នៅថ្ងៃទី២១ខែធ្នូ។ តែ​យ៉ាងណាមហាជនក៏រសាយអារម្មណ៍ ពេលបានយល់ពីអត្ថន័យសារសុំទោសកវីសុខ ជំនោរ នៅមុនពេលរៀបការ​ខិតមកជិតដល់នោះ ។ដែលទួញរៀបរាប់ថា៖«បង្ហើយការងារមួយថ្ងៃនេះទៀត ស្អែកត្រៀមខ្លួនតែមួយមុខ។ សូមអរគុណនិងអភ័យទោសដល់មិត្តភក្តិ ញាតិមិត្ត មិត្តរួមអាជីព ដែលខ្ញំបានផ្ញើធៀបតាមតាមFB Line Tel​eg​ra​m​ ​ផ្ញើតតាមគ្នា និងខ្លះមានឈ្មោះតែទាក់ទងមិនបាន សូមអធ្យាស្រ័យចំពោះការខុសឆ្គងនិងភាពមិនសមគួរនេះ​​ផង»។ គួរបញ្ជាក់ផងដែរថាថ្ងៃចូលរោងជ័យជាអតីតគូដណ្តឹងរបស់លោក សុខ ជំនោរ គឺកញ្ញា សុគន្ធ នីសា ក៏មិនចាញ់គ្នាប៉ុន្មានដែរ៕