ភ្នំពេញ៖ កញ្ញា អេនី ហ្សាម បង្ហាញវត្តមានថ្ងៃសម្ពោធរឿង “អ្នកបម្រើ០០៧” កាលពីម្សិលមិញ ធ្វើឲ្យភ្ញាក់រូបរាង រ​ប​ស់នាងប្រែពីរាងតូចច្រឡឹង ឡើងមកជា ធាត់ម៉ាប់ប្លែកឆ្ងាយ ។ ព្រមនឹងការភ្ញាក់ផ្អើលនោះ តារាចម្រៀងផលិតកម្មថោនរូបនេះ ក៏លាន់មាត់ខ្លួនឯងថា «ខ្ញុំពិតជាឆ្ងល់ ហើយមិនធ្លាប់គិតថា ខ្ញុំស្ទើរតែបាត់ទីផ្សារជាមួយសិល្បៈ ស្ទើរតែដាច់ផឹងបែបនេះឡើយ»។

នាងបន្ថែមទាំងហួសចិត្តថា«ស្ថាប័នណា ក៏មិនហៅ ក្រុមហ៊ុនណា ក៏មិនរកគេ​ច្រៀ​ងតាមខេត្តក្រុងគ្រប់គ្នា តែខ្ញុំស្ងាត់សូន្យគួរឲ្យខ្មាស។ម្ល៉ោះហើយ ទើបចេះតែញាំនេះញាំនោះមិនគិតរក្សារាង ហើយឡើងធាត់មើលមិនចង់ស្គាល់ព្រោះអីឡើងជិត១០គីឡូ»។