ភ្នំពេញ៖ តារាសម្តែង​ដែល​ធ្លាប់​អង្រួន​សង្វៀនសិល្បៈ​ ឲ្យ​កក្រើកកាល​ពី​ជាង​១០​ឆ្នាំ លើ​ការ​ស្លៀកពាក់​សិចស៊ី​ចំហដើមទ្រូង នាង វាង ស្រីណូ ដែលពេល​នេះ​នាងហាក់ដល់​ខ្លួន​ឆ្ងា​យ​ពី​ឳកាសកាច់​រាង​លែង​សម្ផស្ស​មុខកាំមេរ៉ា ទៅ​សាង​ភាព​ហ៊ឺហារក្នុងសេរី​ភាព​មិន​មែន ជា​មនុ​ស្ស​​របស់​មហា​ជន​។ ប៉ុន្តែ​អ្វី​ដែល​ជាការចាប់​អារម្មណ៍​លើ​វត្តមាន​អតីតតារាសម្តែងធ្លាប់​គ្រង​តំណែង​សិចស៊ី​នាង វាង ស្រីណូ នោះ គឺនាងបែរជាបង្ហាញ​ឲ្យ​ឃើញ​នូវ​សារទទួច​ឲ្យ​អ្នក​គាំ​ទ្រ​នឹ​ក​​ដល់នាង​ផង​។

បើ​ទោះ​ជា តារាសម្តែង​វាង ស្រីណូ ឃ្លាតឆ្ងាយ​ពីការងារ​សិល្បៈ ប៉ុន្តែវត្តមាន​តារារូបនេះ​ញឹក​ញយ​តែបង្ហាញ​ពី​ដំណើរចូលរួមកម្មវិធីមិត្ត​ភក្កិរួម​អាជីពកម្រខកខាននោះ​ដែរ​ ទាំង​ភាព​ហ៊ឺហា​រ​តែងខ្លួនស៊ីវីល័យ តារាៗសស្រាក់សស្រាំនិងការងារសិល្បៈលុយ​ហូរចូលនោះ​ក៏​តែខ្លួន​សម្ញែ​ង​​សម្ភារៈ​និយម​មិន​ស្មើផង។ ពេលខ្លះក៏​​ធ្វើ​ឲ្យ​មហា​ជន​លាន់មាត់ថា វាង ស្រីណូ ​តែងខ្លួន​និង​ការ​ប្រើប្រាស់​សម្ភារៈ​និយម​ជំទាវល្មម​មិន​ស្មើផង​។

​ថ្មីៗនាង វាង ស្រីណូ នៅ​មាន​ឈ្មោះ​ជាតារាសម្តែង​ធ្លាប់​គ្រងតំណែង តារាសិចស៊ី​ប្រចាំប្រទេ​សកាលពី​អំឡុង​១០ឆ្នាំមុន នា​ងបែរជាធ្វើ​ឲ្យ​មាន​ការចាប់​អារម្មណ៍​នឹង​សារដែលនាង​បង្ហាញ​នៅ​ក្នុង​គណនីហ្វេស​ប៊ុក ដែលពីការ​ទទួចឲ្យ​អ្នក​គាំទ្រនឹក​ដល់​នាងផង​។ នាង វាង ស្រីណូ សរសេរថា «នឹកស្រីណូ​ទេ»។

បង្ហាញពីសារទទូចឲ្យ​អ្នក​គាំទ្រនឹកស្រីណូ នោះ ក៏មានមតិជាច្រើន​លើកឡើងថា ស្រីណូ ទំនង​ជាបារម្ភ ខ្លាចអ្នក​គាំទ្រភ្លេច​មុខនាងហើយ បានជានាងបង្ហាញសារ​ទទួចបែបនេះ ឬមួយ​នាងចង់ស្ទាប់ស្ទងអ្នក​គាំទ្រ ចង់​ដឹងថា មានអ្នក​នៅ​គាំទ្រនាងច្រើនទេ បើច្រើនអាចនឹងនាង​វិល​មកចូល​សិល្បៈ​វិញ​មិនដឹង​។ ​