ភ្នំពេញ៖ ក្រោយ​ពីមានការរិះគន់ពីសំណាក់ទស្សនិកជនជាច្រើន ចំពោះចម្រៀងថ្មីមួយបទរបស់លោក ម៉ៃ សុគន្ធ ដែ​ល​មានចំណងជើងថា «ទឹកភ្នែកតួឯក» ដែលល្បីថា បទនេះចំឡងពីថៃ ព្រមទាំងសម្តែងរូបអាក្រាតរបស់ កញ្ញា ពេជ្រ អាវីហ្សា ហ៊ានថតស្រាតបញ្ចេញល្វែងលើ ក្រោមនោះ ធ្វើឲ្យមហាជនមិនពេញចិត្តជាច្រើនផ្ទុះឡើង។ ជាក់ស្ដែ​ង​កាលពីពេលថ្មីៗនេះ លោក Rith Omega ដែលមហាជនស្គាល់លោកថា ជាអ្នកដឹកនាំសម្ដែងផលិតកម្ម ថោន បា​​​​ន​បង្ហោះវីដេអូចម្រៀង របស់លោក ម៉ៃ សុគន្ធ ព្រមទាំងសរសេរថា «ខ្ញុំបានតាមដានយូរណាស់មកហើយ ចំ​ពោះ​​​​តារាម្នាក់ឈ្មោះ លោក មៃ សុគន្ធ ឃើញគាត់ពូកែខាងរិះគន់គេណាស់ ហើយក៏សំបូររឿងខ្វែងគំនិតគ្នា ជាមួយអ្នកសិល្បៈដូចគ្នាដែរ។

ខ្ញុំមិនដែលមានពេលចូលរួម តែថ្ងៃហ្នឹងសុំម្តង»។ បន្ថែមពីពាក្យស្នើទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរតែអ​ញ្ជើ​ញគាត់ទៅដុសខាត់ម្តង ឬក៏ផ្តល់យោបល់ឲ្យគាត់ទៅពិនិត្យមើល បញ្ហាសុខភាពសរសៃប្រសាទ ឲ្យបានទាន់ពេ​ល​វា​លា អាណិតគាត់កុំឲ្យកាន់តែធ្ងន់ធ្ងរជាងហ្នឹង ។ ផលិតករថោនរូបនេះ ក៏ពោលបន្តថា «ម្យ៉ាងទៀត ដើម្បីកុំឲ្យសិ​ល្ប​ករខ្មែរមួយចំនួន ដែលខំបញ្ចេញស្នាដៃពិតរបស់ខ្លួន ដែលមិនចម្លងគេ អាម៉ាសមុខចំពោះជាតិសាសន៍គេដទៃ (ខ្ញុំ​ខ្មាស់គេចំនួសគាត់) កោតតែថតទៅរួច»។