រាជធានីភ្នំពេញ៖ គណនីហ្វេសប៊ុករបស់កីឡាការិនីម្ចាស់មេដាយមាសតៃក្វាន់ដូបីជំនាន់កញ្ញា ស៊ន សៀវម៉ី បានបង្ហោះនូវរូបភាពស្រស់ស្អាតជាច្រើនសន្លឹករបស់ខ្លួនបង្ហាញនូវទឹកមុខអង់អាចមិនធម្មតា ថែមភ្ជាប់ដោយសំណេរដាស់តឿនស្មារតីផងដែរថា៖ «វាសនាខុសគ្នាសំពាយបុណ្យមនុស្សម្នាក់ៗមិនដូចគ្នាទេជោគវាសនាជីវិតក៏មិនដូចគ្នាដែរ អ្នកអាចរៀនសូត្រពីគេតែកុំច្រណែនគេអី»។

ជាមួយគ្នានោះដែរ ស៊ន សៀវម៉ី បុគ្គលលើកតម្ដើងតម្លៃកម្ពុជាលើឆាកអន្តរជាតិរូបនេះ ក៏បានបន្តរៀបរាប់បន្ថែមដោយសំណេរខ្លីតែមានអត្ថន័យជ្រាលជ្រៅ អប់រំផ្លូវចិត្តដល់អ្នកមិនពេញចិត្តនឹងវាសនាខ្លួន ឲ្យប្រឹងប្រែងបន្តថា៖ «កុំប្រៀបធៀបហើយដេកអន់ចិត្តទ្បើយ រៀនត្រេកអរនឹងសេចក្ដីសុខគេ រៀនរីករាយនឹងអ្វីដែលអ្នកមានហើយប្រឹងប្រែងបន្តទៀត»៕