រាជធានីភ្នំពេញ ៖ លើគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងសម្លេងថ្នមលោក សេម បានបង្ហោះនូវដំណឹងមរណទុក្ខដ៏ក្រៀមក្រំ ខណៈលោកយាយជាទីស្រឡាញ់ទទួលមរណភាពចោលក្រុមគ្រួសារទៅហើយ ដោយមានបញ្ជាក់ដោយសំណេរអួលដើមក និងសោកស្ដាយជាអនេកថា៖ «28/10/20 សូមអោយយាយទៅបានសុខចៅលែងបានឃើញមុខយាយទៀតហើយ»។

យ៉ាងណាក្ដីដំណឹងដ៏ក្រៀមក្រំនេះហាក់ធ្វើឲ្យម្ចាស់បទ «មាត់គ្មានស្ករ» និងក្រុមគ្រួសាររន្ធត់ចិត្តជាខ្លាំង ក្នុងនោះផងដែរគេក៏ឃើញមានអ្នកលេងបណ្ដាញសង្គម និងអ្នកសិល្បៈប្រុសស្រីជាច្រើនបាន ផ្ញើសារចូលរួមរំលែកទុក្ខជាហូហែរដោយសំណេរថា៖ «ចូលរួមរំលែកទុក្ខផង ពូសេម គាត់ទៅបានសុខហើយ»៕